បុរស់ជនរងគ្រោះម្នាក់ ឈ្មោះតូច ធារ៉ា ត្រូវបានជនមួយក្រុមរស់នៅក្នុងភូមិឃុំជាមួយគ្នា ព្រួតវាយនិងកាប់ជាច្រើនកាំបិត បណ្តាលអោយរងរបួសធ្ងន់ និងដេរជាច្រើនថ្នេរ
ខេត្តកំពង់ឆ្នាំង៖ ថ្មីៗនេះ កាលពីវេលាម៉ោង10:05នាទីយប់ ថ្ងៃទី29 ខែវិច្ឆិកា ឆ្នាំ2023 ដោយមានក្រុមក្មេងស្ទាវ
មានគ្នាប្រមាណជា7នាក់ ដោយ៣នាក់ឈរនៅលើផ្លូវ និង៤នាក់ទៀត បានឡើងទៅលើផ្ទះព្រួតវាយនិងកាប់មកលើឈ្មោះតូច ធារ៉ា ដល់លើផ្ទះ ជាច្រើនកាំបិត បណ្តាលអោយរងរបួសធ្ងន់ និងដេរជាច្រើនថ្នេរ។
ជនបង្ករទី១៖ ឈ្មោះ ប៉ោង ជាជនដៃដល់ បានយក
កាំបិតផ្គាក់ កាប់ទៅលើប្អូនប្រុស តូច ធារ៉ា
ជនបង្ករទី២៖ ឈ្មោះ លន់ ស្រឿន ដែលកាន់ច្បូកផ្លែ5
បានចាក់ទៅលេីប្អូនប្រុស តូច ធារ៉ា
ជនបង្ករទី៣៖ មានឈ្មោះ កាវ គឹមយ៉ាន ដែលកាន់ឈើ
ជ្រុងប្រវែងជិតកន្លះម៉ែត្រ
ជនបង្ករទី៤៖ ឈ្មោះ ហេង ចាន់ធា ដែលជាបក្សពួករួមផ្សំ
គំនិត
ក្រោយកើតហេតុ បងស្រី ជនរងគ្រោះ បានរាយការណ៍ទៅប៉ុស្តិ៍នគរបាលរដ្ឋបាលខ្សាម ដើម្បីកំណត់មុខសញ្ញាជនសង្ស័យទាំងនោះ យកមកផ្តន្ទាទោសតាមច្បាប់ចំពោះទង្វើរបស់ខ្លួនដែលបានប្រព្រឹត្តិ។
ភ្លាមនោះដែរ លោកមេប៉ុស្តិ៍ខ្សាម បានប្រាប់វិញថាអត់មានអីធ្វើដំណើរទេ? ព្រោះទៅភូមិជនរងគ្រោះត្រូវជិះទូក ចាំព្រឹកចាំគាត់ចុះទៅធ្វើការ លុះព្រឹកឡើងវេលាម៉ោង ៩ព្រឹកឃើញកម្លាំងប៉ុស្តិ៍ខ្សាម ចុះមកនាំខ្លួនជនសង្ស័យចំនួន៣នាក់ នឹងម្នាក់ទៀតបានរត់គេចខ្លួន។
ក្រោយពីសាកសួរជនសង្ស័យ សមត្ថកិច្ចក៏បានបញ្ជូនខ្លួនជនសង្ស័យទៅកាន់អធិការដ្ឋាន ដើម្បីបន្តទៅតាមនីតិវិធីច្បាប់ លុះម៉ោងប្រមាណជាង4ល្ងាចខែឆ្នាំដដែល ខាងស្នងការរដ្ឋាន បានហៅបងស្រីជនរងគ្រោះទៅសាកសួរបន្ថែមទៀត លុះសាកសួររួច បងស្រីជនរងគ្រោះ ក៏ត្រឡប់មកផ្ទះវិញ លុះម៉ោងប្រមាណជាង 5:30នាទីល្ងាចខែឆ្នាំដរដែល បងស្រីជនរងគ្រោះនិងអ្នកភូមិបានឃើញជនបង្កឈ្មោះ ហេង ចាន់ធា បានជិះម៉ូតូកាត់តាមមុខផ្ទះធម្មតា។
ក្រុមគ្រួសារជនរងគ្រោះ សំណូមពរដល់ ឯកឧត្តមអភិបាលខេត្ត ស្ថាប័នតុលាការ សមត្ថកិច្ចអាជ្ញាធរដែលពាក់ព័ន្ធមេត្តា ជួយត្រួតពិនិត្យករណីនេះផង ព្រោះអយុត្តិធម៌ណាស់ចំពោះគ្រួសាររងគ្រោះ។
ពួកគាត់សំណូមពរ អោយសមត្ថកិច្ចដែលដោះលែង ឈ្មោះហេង ចាន់ធា ជួយប្រាប់ពីមូលហេតុនិងហេតុផលផង។
អង្គភាពយើងស្វាគមន៍ ក្នុងការបំភ្លឺនានា ពីភាគីពាក់ព័ន្ធរៀងរាល់ម៉ោងធ្វើការដោយយោងពីច្បាប់ស្តីពីរបបសារព័ត៌មាន។