ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​បិទ​ការប្រកួត​បាល់ទះ​អន្តរជាតិ ពានរង្វាន់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឆ្នាំ​២០២៤

ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​២០២៤ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ប្រធាន​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ពិធី​បិទ​ការប្រកួត​បាល់ទះ​អន្តរជាតិ ពានរង្វាន់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ឆ្នាំ​២០២៤ (SAMDECH MOHA BORVOR THIPADEI – 2024 SEA V LEAGUE CHALLENGE) នៅ​ទីលាន​បាល់ទះ​នៃ​ពហុ​កីឡដ្ឋាន​ជាតិ (​ស្តា​ត​អូឡាំពិក​) រាជធានី​ភ្នំពេញ​។​

​ក្នុង​ពិធី​នេះ​ក៏​មាន​ការអញ្ជើញ​ចូលរួម​ផង​ដែរ​ពី​សំណាក់​ឯកអគ្គរដ្ឋទូត​ប្រទេស​ឡាវ ប្រទេស​ម៉ាឡេស៊ី ប្រទេស​សឹង្ហ​បុរី អ្នកឧកញ៉ា លាង ម៉េង សហ​ស្ថាបនិក និង​ជា​អគ្គនាយក ក្រុមហ៊ុន​ខ្មែរ​ប៊ែ​វឺ​រី​ជី​ស និង​លោកជំទាវ គឹម ចាន់ណា ថ្នាក់ដឹកនាំ ថ្នាក់​អគ្គនាយក អគ្គនាយករង ប្រធាន​នាយកដ្ឋាន ស្នងការ​រាជធានី​-​ខេត្ត ចំណុះ​ក្រសួង​មហាផ្ទៃ តំណាង​អភិបាល​រាជធានី​ភ្នំពេញ ព្រមទាំង អគ្គលេខាធិការ អគ្គលេខាធិការរង សមាជិក​-​សមាជិកា គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ទ្ធ​កីឡាបាល់ទះ​កម្ពុជា មន្ត្រី​អាជ្ញាកណ្ដាល​ជាតិ អន្តរជាតិ ប្រតិភូ កីឡាករ​ប្រទេស​កម្ពុជា ឡាវ ម៉ាឡេស៊ី និង​ប្រទេស​សិង្ហ​បុរី​។​

​ជា​លទ្ធផល ក្រុម​កីឡាបាល់ទះ​ប្រទេស​កម្ពុជា​ទទួលបាន​ចំណាត់ថ្នាក់​លេខ ១ ក្រោយ​យកឈ្នះ​ក្រុម​កីឡាបាល់ទះ​ប្រទេស​ម៉ាឡេស៊ី ៣-០ ក្នុង​ការដណ្ដើម​ប្រាក់រង្វាន់ សម្ដេច​មហា​បរ​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត SAMDECH MOHA BORVOR THIPADEI -2024 ។​

​ការប្រកួត​ដណ្តើម​ប្រាក់រង្វាន់​សម្តេច​មហា​ប​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត សម្រាប់​ក្រុម​ដែល​ជា​ម្ចាស់​ជើងឯក នឹង​ទទួលបាន​ប្រាក់រង្វាន់ ១០០​លាន​រៀល លេខ​២ នឹង​ទទួលបាន ៣០​លាន​រៀល លេខ​៣ ទទួលបាន ២០​លាន​រៀល និង​លេខ​៤ ទទួលបាន ១០​លាន​រៀល ។​

​គួរបញ្ជាក់​ថា ពិធី​ប្រកួត​កីឡាបាល់ទះ​អន្តរជាតិ​ដណ្តើម​ប្រាក់រង្វាន់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត SAMDECH MOHA BORVOR THIPADEI – 2024 SEA V LEAGUE CHALLENGE នៅ​ពហុ​កីឡដ្ឋាន​ជាតិ (​ស្ដាត​អូឡាំពិក​) ប្រព្រឹត្ត​ឡើង​ចាប់ពី​ថ្ងៃ​ទី​៣០ ខែ​សីហា ដល់​ថ្ងៃ​ទី​០២ ខែ​កញ្ញា ឆ្នាំ​២០២៤ នៅ​ពហុ​កីឡដ្ឋាន​ជាតិ​(​ស្តា​ត​ឣូ​ឡាំ​ពិ​ក​) ។ ក្រុម​បាល់ទះ​ជម្រើស​ជាតិ​ដែល​ចូលរួម​ប្រកួត មាន​ចំនួន ៤ ប្រទេស គឺ កម្ពុជា សិង្ហ​បុរី ម៉ាឡេស៊ី និង​ឡាវ គឺ​ត្រូវ​ប្រកួត​ដណ្តើម​ប្រាក់រង្វាន់​សម្តេច​មហា​ប​វ​ធិបតី ហ៊ុន ម៉ា​ណែ​ត ៕

Leave a Reply

Your email address will not be published. Required fields are marked *