​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​កំពង់សោម

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ពិនិត្យ​ទីតាំង​សម្រាប់​សាងសង់​អគារ​រដ្ឋបាល​ក្រុង​កំពង់សោម ស្ថិតនៅក្នុង​ភូមិ​អុង សង្កាត់​រាម ក្រុង​កំពង់សោម ខេត្ត​ព្រះសីហនុ រសៀល​ថ្ងៃ​ទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៤ នេះ ។​

​ក្រុង​កំពង់សោម ត្រូវបាន​បង្កើតឡើង​តាមរយៈ​អនុក្រឹត្យ​លេខ​២០១ អនក្រ​. បក ចុះ​ថ្ងៃ​ទី​២៨ ខែ​សីហា ឆ្នាំ​២០២៤ ដោយ​បាន​កាត់​យក​ឃុំ ចំនួន ៥ ពី​ស្រុក​ព្រៃនប់ រួមមាន​៖ ឃុំ​បិត​ត្រាំ​ង ឃុំ​រាម ឃុំ​អូរ​ឧកញ៉ា​ហេង ឃុំ​បឹង​តា​ព្រហ្ម និង​ឃុំ​អូរជ្រៅ និង​មាន ២៣​ភូមិ ផ្ទៃដី​សរុប​ទំហំ ៤២.២៥៦,៤៩​ហិកតា មាន​ប្រជាជន​សរុប​ចំនួន ១១.២៧៩​គ្រួសារ មនុស្ស ចំនួន ៤៤.១២២​នាក់ មាន​ព្រំប្រទល់​ខាងជើង​ជាប់​នឹង​ស្រុក​ព្រៃនប់ និង​ស្រុក​ស្ទឹងហាវ ខាងត្បូង​ជាប់​នឹង​សមុទ្រ ខាងកើត​ជាប់​នឹង​សមុទ្រ និង​ស្រុក​ព្រៃនប់ ខាងលិច​ជាប់​នឹង​ក្រុងព្រះសីហនុ​៕

Leave a Reply

Your email address will not be published. Required fields are marked *