​សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ​ព្រះមហាក្សត្រ យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវ​រដ្ឋ​នៅ​សាធាណរដ្ឋ​សង្គមនិយ​ម​វៀតណាម​

​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ១៣​រោច ខែ​កត្តិក ឆ្នាំ​រោង ឆ​ស័ក ព​.​ស​. ២៥៦៨ ត្រូវ​នឹង ថ្ងៃទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២៤ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ថ្វាយ​ព្រះរាជដំណើរ ព្រះករុណា​ព្រះបាទ​សម្ដេច ព្រះបរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ នៃ​ព្រះរាជាណាចក្រ​កម្ពុជា ស្ដេច​យាង​បំពេញ​ព្រះរាជទស្សនកិច្ច​ផ្លូវ​រដ្ឋ​ទៅ​កាន់​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម រយៈពេល​២​ថ្ងៃ គឺ​ពី​ថ្ងៃ​ទី​២៨ ដល់​២៩ ខែវិច្ឆិកា ឆ្នាំ​២០២៤​។

​សូម​ក្រាប​ថ្វាយ​ព្រះអង្គ​ទ្រង់​ប្រកប​ដោយ​ព្រះ​ព​លានុភាព​ខ្លាំងក្លា ព្រះ​បញ្ញាញាណ​វាងវៃ ព្រះរាជសុខភាព​ល្អ​បរិបូណ៌ ព្រះ​ជន្មាយុ​យឺនយូរ​ជាង​រយ​ព្រះវស្សា ដើម្បី​គង់​ប្រថាប់​ជា​ម្លប់​ដ៏​ត្រជាក់ត្រជុំ ដល់​ប្រជានុរាស្ត្រ​គ្រប់រូប រស់នៅ​ក្នុង​សុខសន្តិភាព ត​រៀង​ទៅ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *