​ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា​បង្ហាញ​សុទិដ្ឋិនិយម​ចំពោះ​ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា​

នា​រសៀល​ថ្ងៃ​ទី​២៣ ខែ​ធ្នូ ឆ្នាំ​២០២៤ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ​លោកជំទាវ​បណ្ឌិត Devyani Khobragade ឯកអគ្គរដ្ឋទូត​ចប់​អាណត្តិ​នៃ​សាធារណរដ្ឋ​ឥណ្ឌា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប លោកជំទាវ​បណ្ឌិត​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា ដែល​បាន​ផ្ដល់​ការគាំទ្រ និង​កិច្ចសហការ​ដ៏​ល្អ​ចំពោះ​លោក​ជំទាវ និង​ស្ថានទូត​ឥណ្ឌា​នៅ​កម្ពុជា ដែល​បាន​ធ្វើឱ្យ​បេសកកម្ម​ការទូត​របស់​លោកជំទាវ​ទទួលបាន​ជោគជ័យ និង​រួមចំណែក​ធ្វើឱ្យ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​កាន់តែ​រីកចម្រើន និង​រឹងមាំ​ថែម​ទៀត​។ តាមរយៈ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ល្អ​ប្រសើរ​នេះ លោកជំទាវ​បណ្ឌិត​បាន​បង្ហាញ​សុទិដ្ឋិនិយម​ថា ទំនាក់ទំនង​ឥណ្ឌា​-​កម្ពុជា នឹង​ឈាន​ឡើង​ដល់​កម្រិត​កាន់តែ​ខ្ពស់​ទៀត​។

​ជា​ការឆ្លើយតប សម្ដេច​បវរ​ធិបតី​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចខិតខំ​ប្រឹងប្រែង និង​ការចូលរួមចំណែក​យ៉ាង​សំខាន់​របស់​លោកជំទាវ​បណ្ឌិត​ក្នុង​ការពង្រឹង និង​ពង្រីក​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ប្រទេស​ទាំង​ពីរ ប្រកបដោយ​ផ្លែផ្កា​។

​សម្ដេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត​បាន​សម្ដែង​នូវ​ការពេញចិត្ត និង​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​លើ​វិស័យ​សក្ដានុពល​ជាច្រើន មាន​ជាអាទិ៍ ការផ្លាស់ប្តូរ​ដំណេីរ​ទស្សនកិច្ច​ថ្នាក់​នាំ​គ្រប់​កម្រិត វិស័យ​ពាណិជ្ជកម្ម សេដ្ឋកិច្ច សន្ដិសុខ​និង​ការពារជាតិ ឌីជីថល ការអភិវឌ្ឍ​ធនធានមនុស្ស វប្បធម៌​និង​សាសនា ទេសចរណ៍ និង​ការភ្ជាប់​ជើងហោះហើរ​ត្រង់​កម្ពុជា​-​ឥណ្ឌា ព្រមទាំង​ទំនាក់ទំនង​ប្រជាជន​និង​ប្រជាជន​រវាង​ប្រទេស​ទាំង​ពីរ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *