សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) បាន​ប្រគល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​មន្ទីរពេទ្យ​បង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុន​តា​ឯក

នា​ថ្ងៃ​ទី​១១ ខែ​មករា ឆ្នាំ​២០២៥, សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) បាន​ប្រគល់​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ជូន​ដល់​មន្ទីរពេទ្យ​បង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុន​តា​ឯក ។​

​ដោយ​មាន​ការយកចិត្ត​ទុកដាក់​ខ្ពស់​ពី​សំណាក់ សម្ដេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី នៅ​ព្រឹក​ថ្ងៃទី​១១ ខែ​មករា ឆ្នាំ​២០២៥ នេះ​បាន​ចាត់​ក្រុមការងារ​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្ដេច​តេជោ (TYDA) បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្ដេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ប្រគល់ជូន​មន្ទីរពេទ្យបង្អែក ប៊ុន រ៉ានី ហ៊ុន សែន រុន​តា​ឯក ក្នុងនោះ​មាន​សម្ភារៈ​ជាច្រើន​ដូចជា អាវ​អ្នកជំងឺ​ចំនួន ១,០០០​អាវ​, គ្រែពេទ្យ​ចំនួន ១៥​ឈុត ,​គ្រែ​អ្នកជំងឺ​ចំនួន ៥០​ឈុត ,​ជើង​រៀន​ដើរ​ចំនួន ១០ ,​ស្រោមដៃ​ពេទ្យ ៣០​កេស និង​មាន​សម្ភារៈ​បរិក្ខារ​ពេទ្យ​ជាច្រើន​ទៀត​៕

 

Leave a Reply

Your email address will not be published. Required fields are marked *