កម្ពុជា​-​ថៃ ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន ០៧ ក្រោម​សហ​អធិបតីភាព សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ ផែ​ថង​ថា​ន ស៊ីណា​វ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ​

រាជធានី​ភ្នំពេញ ៖ នា​ព្រឹក​ថ្ងៃ​ពុធ ទី​២៣ មេសា ២០២៥ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង លោកជំទាវ ផែ​ថង​ថា​ន ស៊ីណា​វ៉ាត់ (Paetongtarn Shinawatra) នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​ថៃ បាន​អញ្ជើញ​ចូលរួម​ជា​សហ​អធិបតីភាព ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ឯកសារ​ចំនួន​០៧ រួមមាន​៖

១) កិច្ចព្រមព្រៀង ស្តីពី​ការប្រើប្រាស់ កម្លាំង​ពលកម្ម រវាង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល នៃ​ព្រះរាជាណាចក្រ​ថៃ​

២) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា រវាង រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រាជរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្ដីពី​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ការងារ​

៣) អនុស្សរណៈ​នៃ​ការយោគយល់​គ្នា​រវាង ក្រសួង​បរិស្ថាន​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ក្រសួង​ធនធានធម្មជាតិ និង បរិស្ថាន នៃ​ព្រះរាជាណាចក្រ​ថៃ ស្ដីពី កិច្ចសហប្រតិបត្តិការ​កិច្ច​គាំពារ​បរិស្ថាន​ឆ្លងដែន​

៤) កិច្ចព្រមព្រៀង រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​ព្រះរាជាណាចក្រ​ថៃ ស្ដីពី ការគ្រប់គ្រង ថែទាំ និង​ប្រើប្រាស់​ស្ពាន មិត្តភាព​កម្ពុជា​-​ថៃ (​ស្ទឹង​បត់​- បាន​ណង​អៀន​)

៥) កិច្ចព្រមព្រៀង​រវាងរដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​រដ្ឋាភិបាល​នៃ​ព្រះរាជាណាចក្រ​ថៃ ស្តី​ពី​ការសាងសង់ ស្ពាន​ព្រំដែន​ផ្សារ​ព្រំ​-​បាន​ផា​កាត​

៦) កំណត់ហេតុ​ស្ដីពី​ការផ្តល់​ជំនួយ បច្ចេកទេស​លើ​ការសិក្សា​សមិទ្ធិ​លទ្ធភាព​លើ​គម្រោង​លើក​កម្រិត​គុណភាព ផ្លូវជាតិ​លេខ ៥៧ (​បាត់ដំបង​-​ច្រកទ្វារ អន្តរជាតិ​ព្រំ​) រវាង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន​នៃ​ព្រះរាជាណាចក្រ កម្ពុជា និង​ទីភ្នាក់ងារ​សហប្រតិបត្តិ​ការ ដើម្បី​អភិវឌ្ឍ​សេដ្ឋកិច្ច​នៃ​ប្រទេស​ជិតខាង​នៃ​ព្រះរាជាណាចក្រ​ថៃ​

៧) ការចុះ​លិខិត​ប្ដូរ​សារ ស្តីពី គម្រោង​ពង្រឹង​សមត្ថភាព​វិទ្យាស្ថាន​អភិវឌ្ឍន៍​មុខជំនាញ​កម្ពុជា​-​ថៃ​

Leave a Reply

Your email address will not be published. Required fields are marked *