អនុព័ន្ធ​យោធា​ម៉ាឡេស៊ី​ប្រចាំ​កម្ពុជា ដឹកនាំ​ប្រតិភូ​សមាជិក​សរុប​៧​ប្រទេស អញ្ជើញ​ដល់​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង | Military Attaché of Malaysia to Cambodia Leads a Delegation of Seven Countries to Military Region 5 in Battambang Province

ក្រុម​អ្នកសង្កេតការណ៍​អន្តរកាល (IOT) ដឹកនាំ​ដោយ លោក​វរសេនីយ៍ឯក NAZLEE BIN ABDUL RAHIM អនុព័ន្ធ​យោធា​ម៉ាឡេស៊ី ប្រចាំ​កម្ពុជា ដែល​មាន​តំណាង​មកពី​ប្រទេស (​ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​វៀតណាម​) ដែល​មាន​និវេសនដ្ឋាន​ក្នុង និង​ក្រៅ​ប្រទេស​កម្ពុជា ដោយ​មាន​សមាជិក​សរុប​ចំនួន ៧​ប្រទេស បាន​ចេញដំណើរ​ទៅកាន់​ទីតាំង​ជាក់ស្តែង​ផ្សេងៗ ដើម្បី​សង្កេតមើល​ស្ថានភាព​សន្តិសុខ​តាម​ព្រំដែន ដែល​ប៉ះពាល់​ផ្ទាល់​ក្នុង​អំឡុង​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ​។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ឯក សំ​អូន មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​យោធភូមិភាគ​ទី​៥ ខេត្ត​បាត់ដំបង បាន​ជម្រាបជូន​ប្រតិភូ​ដែល​មាន​សមាជិក​សរុប​ចំនួន ៧​ប្រទេស​អំពី​បច្ចុប្បន្នភាព​ស្ថានភាព​ព្រំដែន​កម្ពុជា​-​ថៃ ។

​ក្រសួង​ការពារជាតិ សូម​អះអាង​សារ​ជា​ថ្មី​នូវ​ការប្តេជ្ញាចិត្ត​របស់​ខ្លួន​ក្នុង​ការអនុវត្ត​កិច្ចព្រមព្រៀង​បទ​ឈប់​បាញ់ និង​ប្តេជ្ញា​យ៉ាង​ម៉ឺងម៉ាត់​ចំពោះ​គោលការណ៍​ច្បាប់​អន្តរជាតិ ការដោះស្រាយ​វិវាទ​ដោយ​សន្តិវិធី និង​រក្សា​ឱ្យបាន​នូវ​អធិបតេយ្យ​បូរណភាព​ទឹកដី​របស់​ខ្លួន ទោះ​ក្នុង​តម្លៃ​ណាក៏ដោយ​។

​សូមបញ្ជាក់​ថា អនុព័ន្ធ​យោធា​ដែល​មាន​តំណាង​មកពី​ប្រទេស (​ប្រ៊ុយណេ ឥណ្ឌូនេស៊ី ឡាវ មី​យ៉ាន់​ម៉ា ហ្វីលីពីន និង​វៀតណាម​) ដែល​មាន​និវេសនដ្ឋាន​ក្នុង និង​ក្រៅ​ប្រទេស​កម្ពុជា ដោយ​មាន​សមាជិក​សរុប​ចំនួន ៧​ប្រទេស បាន​ចេញដំណើរ​ទៅកាន់​ទីតាំង​ជាក់ស្តែង​ផ្សេងៗ ដើម្បី​សង្កេតមើល​ស្ថានភាព​សន្តិសុខ​តាម​ព្រំដែន ដែល​ប៉ះពាល់​ផ្ទាល់​ក្នុង​អំឡុង​ជម្លោះ​ព្រំដែន​កម្ពុជា​-​ថៃ ដូចខាងក្រោម​៖

១-​ខេត្ត​បាត់ដំបង​(​យោធភូមិភាគ​ទី​៥)
២-​ខេត្ត​បន្ទាយមានជ័យ​៖ ច្រក​ព្រំដែន​អន្តរជាតិ​ប៉ោយ​ប៉ែត ច្រក​អូ​បី​ជាន់​(​ភូមិ​ជោគជ័យ​) និង​ច្រក​បឹង​ត្រកួន
៣- ខេត្ត​ព្រះវិហារ (​ច្រកព្រំដែន​អានសេះ​)​។​

The Interim Observer Team (IOT) led by COL NAZLEE BIN ABDUL RAHIM, Defence Attaché of Malaysia to Cambodia, comprising representatives from Brunei, Indonesia, Lao, Myanmar, the Philippines, and Vietnam, both resident and non-resident, with the total of 7 countries, departed for various actual sites in order to observe first-hand on the border security situation by which was directly impacted during the Cambodia-Thailand border conflict.

His Excellency Lieutenant General EK SAMOUN, Deputy Commander of the Royal Cambodian Army and Commander of Military Region 5 in Battambang province, briefed the delegation of seven countries on the current situation of the Cambodia-Thailand border.

The Ministry of National Defense reaffirms its commitment to implementing the ceasefire agreement and is steadfastly dedicated to the principles of international law, the peaceful resolution of disputes, and the preservation of its territorial integrity and sovereignty at all costs.

It should be noted that the military attachés, with representatives from Brunei, Indonesia, Laos, Myanmar, the Philippines, and Vietnam, both resident and non-resident in Cambodia, with a total of seven member countries, traveled to various on-site locations to observe the border security situation directly impacted during the Cambodia-Thailand border conflict, as follows:
1. Battambang Province (Military Region 5)
2. Banteay Meanchey Province: Poipet International Border Checkpoint, O’Beichoan border Checkpoint (Chok Chey Village), and Boeung Trakoun Border Checkpoint
3. Preah Vihear Province (An Ses Border Checkpoint)

Leave a Reply

Your email address will not be published. Required fields are marked *