លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ចូលរួម «​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​” និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​១៥ ខែ​កញ្ញា ឆ្នាំ​២០២៥ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម «​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់ “​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន​” និង​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​របស់ សម្តេច​កិត្តិ​សង្គហ​បណ្ឌិត ម៉ែន សំអន​។​

«​ពិធីបួងសួង​ចម្រើន​សេចក្តីសុខ​» ត្រូវបាន​ប្រារព្ធ​ធ្វើ​នៅ (១)​ទីសក្ការៈ​ព្រះអង្គ​ចេក​ព្រះអង្គ​ចម (២)​តំបន់​អភិរក្ស​អង្គរ និង​នៅ (៣)​ប្រាសាទ​អង្គរតូច ក្នុង​គោលបំណង​បួងសួង​ដល់​គុណបុណ្យ​ព្រះ​រតនត្រ័យ បារមី​ព្រះអង្គ​ចេក​-​ព្រះអង្គ​ចម បារមី​គ្រប់​ព្រះអង្គ​នៅក្នុង​ទីឋាន​អភិរក្ស​អង្គរ ដួង​វិញ្ញាណក្ខន្ធ​ព្រះមហាវីរក្សត្រ មហា​បុព្វបុរស​ដូនតា​ខ្មែរ ដួងព្រលឹង​មេទ័ព​តូច​-​ធំ សូម​ប្រោះព្រំ​ព្រះរាជាណាចក្រ​កម្ពុជា​ឱ្យមាន​សុខសន្តិភាព ជាតិ​សុខសាន្តត្រាណ រីកចម្រើន​និង​អភិវឌ្ឍ​ជា​លំដាប់ ចៀស​ឆ្ងាយ​ពី​សត្រូវ​ឈ្លានពាន យាយី​ទាំងឡាយ ជាពិសេស​គឺ​សូម​តាម​ថែរក្សា​ពុក​ម៉ែ អ៊ំ​ពូ​មីង បងប្អូន​ប្រជាជន​កម្ពុជា​គ្រប់ៗ​រូប រួម​ទាំង​វីរ​កងទ័ព​ទាំងអស់​មាន​សុខភាព​ល្អ​បរិបូរណ៌ មាន​សុខ​សុវត្ថិភាព រស់នៅ​ប្រកប​របរ​រក​ទទួលទាន​មានបាន និង​សូម​ជួប​តែ​ពុទ្ធពរ​ទាំង ៤​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​។​

​ឆ្លៀត​ក្នុង​ឱកាស​ដែល​ប្រជាជន​កម្ពុជា​ទូទាំង​ប្រទេស​កំពុង​ប្រារព្ធ​ពិធី​បុណ្យកាន់បិណ្ឌ ដែល​ថ្ងៃនេះ​ជា​ថ្ងៃ​បិណ្ឌ​៨ “​លោកជំទាវ​បណ្ឌិត​” សូម​គោរព​ជូនពរ​បងប្អូន​ជនរួមជាតិ​ខ្មែរ សូម​ធ្វើ​ដំណើរ​គ្រប់ទិសទី​ប្រកបដោយ​សុខ​សុវត្ថិភាព ទៅដល់​គោលដៅ និង​ត្រឡប់​មក​ដល់​ផ្ទះ​វិញ​ដោយ​ស្នាមញញឹម​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *