លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ប្រគល់​ផ្ទះ​ថ្មី ជូន​គ្រួសារ​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ​

រាជធានី​ភ្នំពេញ ៖ រសៀល​ថ្ងៃ​ទី​១០ ខែ​មករា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​មក​ខណ្ឌ​ច្បារអំពៅ រាជធានី​ភ្នំពេញ ដើម្បី​ប្រគល់​ផ្ទះ​ថ្មី ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង លោកជំទាវ​បណ្ឌិត ជូន​ដល់​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ ដែល​បាន​ពលី​ក្នុង​សមរភូមិ​ការពារ​បូរណភាព​ទឹកដី​កាលពីពេល​កន្លង​ទៅ​ថ្មីៗ​នេះ​។ ទន្ទឹមនឹងនេះ លោកជំទាវ​បណ្ឌិត ថែមទាំង​បាន​យក​អំណោយ​ជា​ច្រើន​ដូច​ជា​ថវិកា សម្ភារៈប្រើប្រាស់ និង​គ្រឿងឧបភោគ​បរិភោគ ជូន​ដល់​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព និង​វីរ​នគរបាលជាតិ​ផងដែរ​។​

​ក្នុង​វេលា​ដ៏​នេះដែរ លោកជំទាវ​បណ្ឌិត ថែមទាំង​បាន​ពាំនាំ​ប្រសាសន៍​សួរសុខទុក្ខ និង​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​៕

Leave a Reply

Your email address will not be published. Required fields are marked *