ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​ក្រសួង​មហាផ្ទៃ​

​រសៀល​ថ្ងៃ​ទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៦ នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​ត្រួតពិនិត្យ​លទ្ធផល​ការងារ​ឆ្នាំ​២០២៥ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៦ របស់​ក្រសួង​មហាផ្ទៃ នៅ​សាលប្រជុំ​អគារ S នៃ​ទីស្តីការ​ក្រសួង​មហាផ្ទៃ​។​

​ក្នុង​នាម​ថ្នាក់ដឹកនាំ​ក្រសួងមហាផ្ទៃ កងកម្លាំង​នគរបាលជាតិ មន្ត្រីរាជការ​ស៊ីវិល មន្ត្រី​ពន្ធនាគារ​នៃ​ក្រសួង​មហាផ្ទៃ រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ និង​ក្នុងនាម​អង្គសន្និបាត​ទាំងមូល សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជាទី​បំផុត​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​តែងតែ​ឆ្លៀត​ឱកាស​ដ៏​មមាញឹក​ក្នុង​ភារកិច្ច​បម្រើ​ប្រទេសជាតិ និង​ប្រជាជន អញ្ជើញ​ចូលរួម​ជា​អធិបតី​ដ៏​ខ្ពង់ខ្ពស់​ក្នុង​ពិធី​បិទ​សន្និបាត​ប្រចាំឆ្នាំ របស់​ក្រសួង​មហាផ្ទៃ ដើម្បី​ផ្តល់​អនុសាសន៍​ដឹកនាំ ណែនាំ​តម្រង់​ទិស​ដល់​យើងខ្ញុំ​ទាំងអស់គ្នា ក្នុង​ការបំពេញ​តួនាទី​ភារកិច្ច ប្រកបដោយ​ប្រសិទ្ធភាព​។​

​ជាមួយគ្នានេះ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ទាំងអស់ ដែល​អញ្ជើញ​ចូលរួម​ជា​គណៈអធិបតី និង​ភ្ញៀវកិត្តិយស ក៏ដូចជា​អង្គសន្និបាត​ទាំងមូល ដែល​បាន​អញ្ជើញ​ចូលរួម​សន្និបាត​ប្រចាំឆ្នាំ​របស់​ក្រសួងមហាផ្ទៃ​។​

​យើងខ្ញុំ​សូម​គោរព​ជូនពរ​បវរ​មហាប្រសើ​រ​ជូន​សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី សូម​មាន​សុខភាព​ល្អ​បរិបូណ៌ និង​សម្រេចបាន​ជោគជ័យ​ដ៏​ត្រចះត្រចង់​ក្នុង​បុព្វហេតុ​បម្រើ​ជាតិ​មាតុភូមិ​កម្ពុជា ឱ្យ​កាន់តែ​មាន​ការអភិវឌ្ឍ​រីកចម្រើន​បន្ត​ទៀត​។​

​ជាមួយគ្នានេះដែរ ក៏​សូម​ជូនពរ​ដល់​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី គណៈអធិបតី ភ្ញៀវកិត្តិយស និង​អង្គសន្និបាត​ទាំងអស់ សូម​បាន​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕

Leave a Reply

Your email address will not be published. Required fields are marked *