សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ចុះ​ជួប​សំណេះសំណាល​សាកសួរ​សុខទុក្ខ​ប្រជាពលរដ្ឋ​ភៀស​សឹក​ចំនួន ១.២៤៨​គ្រួសារ មកពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម​

ខេត្ត​បន្ទាយមានជ័យ ៖ នា​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៤ កុម្ភៈ ២០២៦ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចុះ​ជួប​សំណេះសំណាល សាកសួរ​សុខទុក្ខ ប្រជាពលរដ្ឋ​ភៀស​សឹក​ចំនួន ១.២៤៨​គ្រួសារ មកពី​ភូមិ​ព្រៃ​ចាន់ និង​ភូមិ​ជោគជ័យ ដែល​កំពុង​ស្នាក់នៅ​មណ្ឌល​សុវត្ថិភាព​ក្នុង​បរិវេណ​វត្ត​ចាន់​ស៊ី​សាមគ្គី​រតនា​រាម ស្ថិតនៅ​ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ​។​

​នា​ឱកាស​នោះ សម្តេច​បាន​បញ្ជាក់ថា រាជរដ្ឋាភិបាល​បាន​នឹង​កំពុង​ខិតខំ​គ្រប់​មធ្យោបាយ ដើម្បី​បញ្ជៀ​ស​ការផ្ទុះ​សង្គ្រាម​ឡើងវិញ និង​ខិតខំ​រៀបចំ​ការ​ស្នាក់នៅ​បណ្តោះអាសន្ន​ដល់​បងប្អូន អ៊ំ​ពូ​មីង តា​យាយ​ដែល​ត្រូវ​ចាក​ឆ្ងាយ​ពី​លំនៅដ្ឋាន​, មិនទាន់​អាច​ត្រឡប់​ទៅ​វិញ​ក្នុង​ពេល​នេះ ដើម្បី​ជួយ​សម្រួល​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​ឱ្យ​កាន់តែ​ល្អប្រសើរ​ទាំង​សុវត្ថិភាព និង​បរិស្ថាន​ស្អាត​។

​នេះ គឺ​បញ្ជាក់​ច្បាស់​ថា រាជរដ្ឋាភិបាល​មិន​បោះបង់​ប្រជាពលរដ្ឋ​ណា​ម្នាក់​នោះទេ “​សុខទុក្ខ​របស់​ប្រជាពលរដ្ឋ គឺជា​សុខទុក្ខ​របស់​រាជរដ្ឋាភិបាល និង​ប្រជាពលរដ្ឋ​ទូទាំង​ប្រទេស​” ៕

Leave a Reply

Your email address will not be published. Required fields are marked *