សម្តេច​តេជោ ហ៊ុន សែន អនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង

​នៅ​វិមាន​សាមគ្គីភាព​នៃ​ព្រឹទ្ធសភា នា​ព្រឹក​ថ្ងៃ​អង្គារ ៦​កើត ខែ​ចេត្រ ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស​.២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៤ ខែ​មីនា ឆ្នាំ​២០២៦ សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រមុខរដ្ឋ​ស្តីទី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម Sonexay Vannaxay ឯកអគ្គរដ្ឋទូត​ថ្មី​នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ ចូលជួប និង​ប្រគល់​សារតាំង

​ឯកឧត្តម ជា ធីរិទ្ធ អ្នកនាំពាក្យ​ព្រឹទ្ធសភា បានឱ្យ​ដឹង​នៅ​ក្រោយ​ជំនួប​នេះ​ថា នៅក្នុង​ជំនួប​នោះ សម្ដេច​តេជោ ហ៊ុន សែន ក្នុង​ព្រះបរមនាម​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ស​សម្ដែង​នូវ​ការស្វាគមន៍ និង​អបអរសាទរ​ចំពោះ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ថ្មី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ​ដែល​ត្រូវបាន​តែងតាំង​ប្រចាំ​នៅ​កម្ពុជា​។ សម្ដេច​តេជោ​បានចាត់ទុ​ក​វត្តមាន​ដ៏​ឆាប់រហ័ស​របស់​ឯកឧត្តម មក​បំពេញ​បេសកកម្ម​ជា​ឯកអគ្គរដ្ឋទូត​នៅ​កម្ពុជា​នេះ គឺ​បាន​បង្ហាញ​អំពី​ការផ្ដល់​តម្លៃ​ខ្ពស់​ពី​ភាគី​ឡាវ ចំពោះ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ​។​

​នៅក្នុង​ឱកាស​នោះ ឯកឧត្តម​ឯកអគ្គរដ្ឋទូត​ឡាវ​ថ្មី​ប្រចាំ​កម្ពុជា បាន​សម្ដែង​ការ​អរគុណ​ជា​អនេក​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ដែល​បាន​អនុញ្ញាត​ឱ្យ​ឯកឧត្តម​ចូលជួប​ជូន​សារតាំង​ក្នុង​ឱកាស​នេះ​។ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ឡាវ បាន​រំលេច​អំពី​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ នា​ពេលកន្លងមក និង​បច្ចុប្បន្ន គឺជា​ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ ដែល​ភាគី​ទាំង​ពីរ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ គង់វង្ស និង​យូរអង្វែង​ជាមួយគ្នា ហើយ​មិត្តភាព​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ ជា​មិត្តភាព​ដែល​មាន​ប្រវត្តិសាស្ត្រ​នៃ​ការជួយ​គ្នា​ទៅវិញទៅមក​ហើយ​ជា​ប្រទេស​ដន្លង​នឹង​គ្នា​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ឡាវ បាន​រំលេច​ទៀតថា ឆ្នាំ​២០២៦​នេះ គឺជា​ខួប​៧០​ឆ្នាំ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ ហើយ​ក្នុង​ពេល​ដែល​ឯកឧត្តម​ទទួលបាន​ការតែងតាំង​ជា​ឯកអគ្គរដ្ឋទូត​ថ្មី​នេះ និង​ប្ដេជ្ញា​ខិតខំ​ប្រឹងប្រែង​ពូន​ជ្រំ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រឹងមាំ រីកចម្រើន​បន្ត​ទៀត​។​

​ឯកឧត្តម ឯកអគ្គរដ្ឋទូត​ឡាវ​ក៏​ស​សម្ដែង​ការ​អរគុណ​ចំពោះ​រាជរដ្ឋាភិបាល និង​ប្រជាជន​កម្ពុជា​ដែល​តែងតែ​ជួយ​ដល់​ប្រទេស​ឡាវ និង​ប្រជាជន​ឡាវ​គ្រប់​កាលៈទេសៈ​ជាពិសេស​នៅក្នុង​បរិបទ​កូវី​ដ​-១៩​កន្លងទៅ កម្ពុជា​បាន​ចូលរួម​ផ្ដល់​វ៉ាក់សាំង និង​សម្ភារៈ​បច្ចេកទេស​មួយចំនួន​ទៀត​ដល់​ប្រទេស​ឡាវ​លើ​ការដោះស្រាយ​បញ្ហា​កូវី​ដ​-១៩​នាពេលនោះ​។​

​នៅក្នុង​ឱកាស​នោះ សម្ដេច​តេជោ​បានស​សម្ដែង​នូវ​ការពេញចិត្ត​ចំពោះ​ការលើកឡើង​របស់ ឯកឧត្តម ឯកអគ្គរដ្ឋទូត​ឡាវ ដែល​បាន​លើកឡើង​ជុំវិញ​បរិបទ​នៃ​ទំនាក់ទំនង​រវាង​កម្ពុ​ជា និង​ឡាវ​ដែល​មាន​ភាពជិតស្និទ្ធ​ជាមួយគ្នា​។ សម្ដេច​តេជោ បាន​លើកឡើង​ថា កម្ពុជា និង​ឡាវ​មាន​ប្រវត្តិសាស្ដ្រ​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​តាំងពី​អតីតកាល​រហូត​មកដល់​បច្ចុប្បន្ន​នៅតែ​មាន​ទំនាក់ទំនង​ល្អ ស្អិតរ​មួ​ត​ហើយ​ប្រទេស​ទាំង​ពីរ​ជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ គង់វង្ស​យូរអង្វែង​ជាមួយគ្នា​។ ទន្ទឹមនឹងនេះ​សម្ដេច​តេ​ជោបាន​រំលេចថា ជា​មិត្ត​ដែល​មាន​ជិត​ស្មោះស​នឹង​គ្នា​ជានិច្ច​។​

​ក្នុងឱកាស​នោះ​សម្ដេច​តេជោ ក៏​បាន​ជំរុញ​នូវ​ទំនាក់ទំនង​បន្ថែម​ទៀត​រវាង​កម្ពុជា និង​ឡាវ ដោយ​សម្ដេច​ជំរុញ​ឱ្យ​ប្រទេស​ទាំង​ពីរ​ពង្រីក​នូវ​កិច្ចសហប្រតិបត្តិការ​ជាមួយគ្នា​នៅក្នុង​ក្របខ័ណ្ឌ​នៃ​ពាណិជ្ជកម្ម សេដ្ឋកិច្ច និង​វិនិយោគ​ជាមួយគ្នា​ឱ្យ​កាន់តែ​មាន​ការកើនឡើង​ច្រើន​ដែល​ជា​ផ្នែក​ដ៏​សំខាន់​គាំទ្រ​ដល់​ទំនាក់ទំនង​នយោបាយ និង​កា​ទូត​រវាង​ប្រទេស​ទាំង​ពីរ​៕

 

Leave a Reply

Your email address will not be published. Required fields are marked *