​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ

​នា​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២៤​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​ជួបជុំ​ជាមួយ​អ្នកសារព័ត៌មាន​កម្ពុជា លើក​ទី​៦ ឆ្នាំ​២០២៤ នៅ​មជ្ឈមណ្ឌល​សន្និបាត និង​ពិព័ណ៍​កោះ​ពេជ្រ ។

​ជំនួប​ពិសា​អាហារ​សាមគ្គី​ជាមួយ​អ្នកសារព័ត៌មាន លើក​ទី​៦ ឆ្នាំ​២០២៤ គឺ​ក្នុង​គោលបំណង​ដើម្បី​ស្វែងយល់​អំពី​សុខទុក្ខ​ផ្ទាល់​របស់​បងប្អូន​អ្នកសារព័ត៌មាន និង​ដើម្បី​ជំរុញ​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ល្អ​ត្រឹមត្រូវ តាម​ក្រម​សី​លធ​ម៍​ច្បាស់លាស់​ដើម្បី​បំរើ​សង្គមជាតិ​ឱ្យ​កាន់តែ​រីកចម្រើន​។ ជំនួប​ថ្ងៃនេះ អាច​ចាត់ទុកបាន​ថា ជា​កិច្ចប្រឹងប្រែង​មួយ ដើម្បី​រួមគ្នា​ធ្វើ​ជា​ប្រយោជន៍​សម្រាប់​សង្គម​ជាតិ​របស់​យើង​។​

​វិស័យ​ព័ត៌មាន គឺជា​ចលករ​នៃ​បណ្តុំ​គំនិត​, ស្មារតី និង​ទស្សនៈ ក្នុង​ការវិភាគ​ពិចារណា ប្រកប​ដោយ​ហេតុផល និង​ការសម្រេចចិត្ត​របស់​ប្រជាពលរដ្ឋ ក្នុងនាម​ជា​ម្ចាស់​ប្រទេស ព្រមទាំង​ជា​កញ្ចក់​ឆ្លុះបញ្ចាំង​តថភាព ពិត​ជាក់ស្តែង​របស់​សង្គម ដែល​រាជរដ្ឋាភិបាល ត្រូវការ​ជា​ចាំបាច់ ដើម្បី​មាន​មូលដ្ឋាន​ក្នុង​ការកែលម្អ​ចំណុច​ខ្វះខាត​នានា សំដៅ​ធ្វើ​យ៉ាងណា​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ ឱ្យបាន​កាន់តែ​លឿន និង​មាន​ប្រសិទ្ធភាព ។​

​ជា​ការពិត​ណាស់ វិស័យ​ព័ត៌មាន គឺជា​កាតាលីករ​យ៉ាងសំខាន់​បំផុត​ក្នុង​ការបង្កើត​ខ្លឹមសារ និង​ជា​អ្នក​ចែកចាយ​ព័ត៌មាន​អំពី​សង្គម​ជាតិ​, ការបង្ហាញ​អំពី​តថភាព​សង្គម​, ការអភិវឌ្ឍ ជា​ពិសេស​ជា​កញ្ចក់​ឆ្លុះ​យ៉ាងសំខាន់ ដើម្បី​ជា​មូលដ្ឋាន​ក្នុង​ការកែប្រែ​ភាព​អសកម្ម​, ភាពអវិជ្ជមាន ឬ​បញ្ហា​ខ្វះខាត​ផ្សេងៗ ដើម្បី​នឹង​កែលម្អ​ឱ្យ​ល្អប្រសើរ ។ អ្វី​ដែល​ជា​មូលដ្ឋានគ្រឹះ​មិន​អាច​ខ្វះ​បាន​សម្រាប់ វិស័យ​សារព័ត៌មាន រួមទាំង​ការប្រើប្រាស់​បច្ចេកវិទ្យា​ដែល​បង្កើន​វិសាលភាព​នៃ​ការផ្សព្វផ្សាយ​ព័ត៌មាន​ទៅ​គ្រប់​មជ្ឈដ្ឋាន និង​ទូលំទូលាយ​នោះ គឺ​ដោយសារ​ប្រទេសជាតិ​មាន​សន្តិភាព​, ស្ថិរភាព​, សន្តិសុខ និង​ការបើក​សិទ្ធិ​សេរីភាព​គ្រប់​បែបយ៉ាង ជូន​ដល់​ប្រជាពលរដ្ឋ ៕

Leave a Reply

Your email address will not be published. Required fields are marked *