សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ ព្រលែង​ត្រី​ប្រមាណ ១,៥​លាន​ក្បាល ក្នុង “​ទិវា​មច្ឆជាតិ​”​លើក​ទី​១៩ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម​

​ខេត្ត​កំពង់ចាម ៖ ព្រឹក​ថ្ងៃ​ច័ន្ទ ទី​១ កក្កដា ២០២៤ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ ពេ​ជ ចន្ទ​មុន្នី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី ក្នុង​ពិធី​ព្រលែង​ត្រី​ប្រមាណ ១,៥​លាន​ក្បាល ក្នុង “​ទិវា​មច្ឆជាតិ​”​លើក​ទី​១៩ នៅ​ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ។​

​ទិវា​មច្ឆជាតិ ១ កក្កដា នៅ​ថ្ងៃ​នេះ​ប្រារព្ធ​ឡើង​ដើម្បី​ផ្សព្វផ្សាយ និង​បំផុសស្មារតី​ឱ្យ​ប្រជាពលរដ្ឋ​នៅ​ទូទាំង​ប្រទេស​ចូលរួម​អភិរក្ស និង​អភិវឌ្ឍ​ធនធាន​ជលផល ប្រកបដោយ​និរន្តរភាព សំដៅ​បង្កើន​ផល​ស្តុក​មច្ឆជាតិ បំពេញ​សេចក្តីត្រូវការ​អាហា​រមូ​ល​ដ្ឋា​ន​ប្រចាំថ្ងៃ ធានា​សន្តិសុខ​ស្បៀង និង​ជួយ​ទ្រទ្រង់​ជីវភាព​ប្រជាពលរដ្ឋ ហើយ​ជា​រៀងរាល់ឆ្នាំ ត្រី​មេ​ពូជ កូន​ត្រី និង​វា​រី​សត្វ​ពូជ​ក្នុងស្រុក​ប្រមាណ ៥​លាន​ក្បាល ត្រូវបាន​លែង​ចូលទៅក្នុង​ដែន​ទឹកធម្មជាតិ​។ ក្រសួង​កសិកម្ម​រៀបចំ ទិវា​មច្ឆជាតិ ១ កក្កដា លើក​ទី​១៩ នៅ​ទីតាំង​បឹង​ធំ ក្នុង​ភូមិ​កំពង់​សំណាញ់ ឃុំ​មៀន ស្រុក​ព្រៃឈរ ខេត្ត​កំពង់ចាម ដែលតី មេ​ពូជ កូន​ត្រី និង​វា​រី​សត្វ​សរុប​ជាង ២០​ប្រភេទ ចំនួន​ប្រមាណ ១,៥​លាន​ក្បាល ដូចជា ត្រី​ប្រា ត្រី​ពោ ត្រី​ឆ្ពិន ត្រី​កាហែ ត្រី​គល់រាំង បង្កង​ទឹកសាប អណ្តើក កន្ធា​យ​។​ល​។ នឹង​ត្រូវ​លែង​ចូលទៅ​ក្នុង​បឹង​នេះ​។

​ផ្អែក​លើ​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល ជាពិសេស កម្មវិធី គោលនយោបាយ​អាទិភាព​ទី​៥ និង​ទី​៦ សំដៅ​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កសិកម្ម ដែល​រួម​មាន​ការលើក​ស្ទួយ​ផលិតកម្ម ការរក​ទីផ្សារ និង​រក្សា​លំនឹង​ថ្លៃ​កសិផល​, ការ​ដាក់​ពង្រាយ​មន្ត្រី​កសិកម្ម​ឃុំ និង​ការអភិវឌ្ឍ​សហគមន៍​កសិកម្ម​ទំនើប​។ ជា​លទ្ធផល ក្នុង​ឆ្នាំ​២០២៣​កន្លងទៅ កម្ពុជា​មិន​ត្រឹមតែ​អាច​ធានាបាន​នូវ​សន្តិសុខ​ស្បៀង​ពេញលេញ​សម្រាប់​ប្រជាជន​នៅ​ទូទាំង​ប្រទេស​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ផលិត​បាន​លើស​ពី​តម្រូវការ និង​បាន​នាំចេញ​ផលិតផល កសិកម្ម​ជាង ៨​លាន​តោន ដោយ​បាន​នាំ​មក​វិញ​នូវ​ចំណូល​ជា​រូបិយ​បណ្ណ​អន្តរជាតិ​ជិត ៥​ពាន់​លាន​ដុល្លារ ទៀតផង​៕

Leave a Reply

Your email address will not be published. Required fields are marked *