(កំពង់ចាម) ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា គណៈកម្មាធិការអន្តរក្រសួង ដើម្បីទប់ស្កាត់បទល្មើសនេសាទនៅបឹងទន្លេសាប ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការឱ្យកាន់តែជិតស្និទ្ធ និងបង្កើនការទប់ស្កាត់ការនេសាទខុសច្បាប់ ជាពិសេសក្នុងរដូវបិទនេសាទដែលត្រីកំពុងពងកូន ព្រមទាំងចាត់វិធានការណ៍ម៉ឺងម៉ាត់ចំពោះការផលិត និងការចែកចាយ និងការប្រើប្រាស់ឧបករណ៍នេសាទដែលមានលក្ខណៈបំផ្លិចបំផ្លាញខ្លាំង ដូចជាឧបករណ៍ឆក់ និងស្បៃមុង ជាដើម។
ទន្ទឹមនេះ សម្ដេចធិបតី បានណែនាំឱ្យបង្កើនការផ្សព្វផ្សាយអប់រំ និងជំរុញការចូលរួមពីប្រជាពលរដ្ឋក្នុងការអភិរក្ស និងការធានានិរន្តរភាពធនធានជលផលសម្រាប់កូនចៅជំនាន់ក្រោយរបស់យើងផងដែរ។
សម្តេចធិបតី បានថ្លែងដូចនេះ នៅថ្ងៃទី ៧ ខែកក្តដា ឆ្នាំ២០២៤ ក្នុងឱកាសអញ្ជើញជាអធិបតីទិវាមច្ឆាជាតិ នៅស្រុកកំពង់សៀម ខេត្តកំពង់ចាម៕