សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ​

​រាជធានី​ភ្នំពេញ ៖ ព្រឹក​ថ្ងៃ​អង្គារ ទី​១៦ កក្កដា ២០២៤ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អញ្ជើញ​ចូលរួម​បញ្ចុះបឋមសិលា សាងសង់​បន្ទប់​ពិគ្រោះ​យោបល់​សម្រាប់​ជនរងគ្រោះ សាល​តាំង​ពិ​ពណ៌​អចិន្ត្រៃយ៍​ស្តីពី​ដំណើរ​ការជំនុំជម្រះ​ក្តី និង​ឧទ្យាន​សម្រាប់​ការចងចាំ ។​

​ទោះបីជា​ដំណើរការ​ជម្រះ​ក្តី​របស់ អង្គជំនុំជម្រះ វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា ”​អ​.​វ​.​ត​.​ក​.” ត្រូវ​បាន​បិទ​បញ្ចប់​ជា​ស្ថាពរ​រួចហើយ ប៉ុន្តែ​រាជរដ្ឋាភិបាល និង​អង្គការ​សហប្រជាជាតិ​បាន​បន្ត​ផ្ដល់​ការគាំទ្រ​ដល់​ការអនុវត្ត​ការងារ​សេសសល់​របស់ អ​.​វ​.​ត​.​ក​. ដោយ​អនុលោម​តាម​កិច្ចព្រមព្រៀង​បន្ថែម​ស្ដីពី​ការរៀបចំ​ក្នុងពេល​អន្តរកាល និង​ការបញ្ចប់​ការងារ​របស់​អង្គជំនុំជម្រះ​វិសាមញ្ញ​ដែល​បាន​ឯកភាព​គ្នា​កាលពី​ឆ្នាំ ២០២១ ដែល​រួមមាន​កិច្ចការ​គតិយុត្ត​មួយចំនួន រួម​ទាំង​ការតាមដាន​ការអនុវត្ត​ទោស​របស់​ពិរុទ្ធជន​នៅ​ពន្ធនាគារ​, ការថែរក្សា និង​ការផ្សព្វផ្សាយ​ព័ត៌មាន​ឱ្យបាន​ទូលំ​ទូលាយ​ដល់​សាធារណជន និង​ការបង្កើត​ឱ្យមាន «​មជ្ឈមណ្ឌល​ធនធានរ​បស់ អ​.​វ​.​ត​.​ក​.» ក្នុង​គោលបំណង​ថែរក្សា និង​លើកកម្ពស់​កេរដំណែល​ពាក់ព័ន្ធ​នឹង​បណ្ណសារ​របស់​ខ្លួន​ទុក និង​ការគ្រប់គ្រង​បណ្ណសារ​នៃ​សំណុំរឿង​ទាំងអស់​តាម​ស្តង់ដា​អន្តរជាតិ​សម្រាប់​ឱ្យ​សាធារណជន​អាច​ចូល​មើល​និង​សិក្សា​ស្វែងយល់​ពី​ប្រវត្តិសាស្ត្រ​ដ៏​ខ្មៅ​ងងឹត​របស់​កម្ពុជា ឱ្យ​កាន់តែ​ទូលំទូលាយ​បន្ថែម​ទៀត ៕

 

Leave a Reply

Your email address will not be published. Required fields are marked *