កម្មវិធី​រត់ប្រណាំង​អន្តរជាតិ​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អង្គរវត្ត​លើក​ទី ២៩ ដែល​មាន​ការចូលរួម​ពី​ប្រជា​ពលរដ្ឋ​ខ្មែរ និង​បរទេស​ប្រមាណ ១៤.០០០ នាក់ មកពី ៨៧​ប្រទេស​

​ខេត្តសៀមរាប ៖ ព្រឹក​ថ្ងៃ​អាទិត្យ ទី​១ ធ្នូ ២០២៤ ព្រឹត្តការណ៍ កម្មវិធី​រត់​ពាក់កណ្ដាល​ម៉ា​រ៉ា​តុង​អន្តរជាតិ​អង្គរវត្ត​លើក​ទី ២៩ ត្រូវបាន​រៀបចំឡើងក្រោម​អធិបតីភាព សម្ដេច​បវរ​អធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។ ព្រឹត្តិការណ៍នេះ ប្រព្រឹត្តឡើង​ក្នុង​គោលបំណង​ដើម្បី​គាំទ្រ​ទៅ​ដល់​សកម្មភាព​មនុស្ស​ធម៌​ជួយ​ដល់​កុមារ​កម្ពុជា ប្រជាជន​មាន​ការលំបាក និង​ជនពិការ​ភាព​ជា​ពិសេស​ជនរងគ្រោះ​ដោយសារ​គ្រាប់មីន ​។​

​ព្រឹត្តិការណ៍​នេះ ទទួលបាន​អ្នកចូលរួម​ចំនួន ១៣,៨៧៧ នាក់ ក្នុងនោះ អត្ត​ពលិក​ខ្មែរ ចំនួន ១០,៥៣២​នាក់ និង​អត្ត​ពលិក​អន្តរជាតិ​ចំនួន ៣,៣៤៥​នាក់ មកពី ៨៧​ប្រទេស​។ ជាមួយគ្នា​នេះ​ផង​ដែរ ព្រឹត្តិការណ៍​កីឡា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អង្គរ ក៏​បាន​រួមចំណែក​ជួយ​លើកកម្ពស់​ស្មារតី​កីឡា​ដើម្បី​សុខភាព​ល្អ និង​ទាក់ទាញ​ភ្ញៀវ​ទេសចរណ៍ គឺ​កីឡា​រស់ក្នុង​សន្តិភាព​៕

Leave a Reply

Your email address will not be published. Required fields are marked *