សម្ដេច​តេជោ ហ៊ុន សែន ដឹកនាំ​គណៈប្រតិភូ​អញ្ជើញ​ដល់ រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន​

សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​ជា​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​ទៅដល់​រដ្ឋធានី​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន ប្រកប​ដោយ​សុ​វត្តិភាព ដើម្បី​បំពេញ​ទស្សនកិច្ច​មិត្តភាព​ផ្លូវការ រយៈពេល​៣​ថ្ងៃ ពី​ថ្ងៃ​ទី​២ ដល់​ថ្ងៃ​ទី​៤ ខែ​ធ្នូ ឆ្នាំ​២០២៤​។ យន្តហោះ​ពិសេស​របស់​ព្រះរាជាណាចក្រ​កម្ពុជា ជើងហោះហើរ​លេខ ០០១ បានធ្វើការ​ចុះចត​នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​កា​ពី​តល់ កាលពី​វេលា​ម៉ោង​១៣​និង​១០​នាទី ម៉ោង​នៅ​រដ្ឋធានី​ប៉េកាំង ត្រូវ​នឹង​ម៉ោង​១២​និង​១០​នាទី ម៉ោង​នៅ​រាជធានី​ភ្នំពេញ វត្តមាន​នៃ​ការអញ្ជើញ​ដល់​របស់​សម្តេច​តេជោ​ប្រធានព្រឹទ្ធសភា និង​គណៈប្រតិភូ​ជាន់ខ្ពស់ របស់​ព្រះរាជាណាចក្រ​កម្ពុជា ត្រូវ​បាន​ការ​ធ្វើ​គារវកិច្ច​ស្វាគមន៍​យ៉ាង​កក់ក្តៅ​បំផុត ពី​ឯកឧត្តម លីវ ជិន​ថាវ រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​បក្ស​កុម្មុយនីស្ត​ចិន ព្រមទាំង​ឯកឧត្តម លោកជំទាវ​ជា​ឥស្សរជន​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​បក្ស រដ្ឋ ថ្នាក់ដឹកនាំ​រដ្ឋធានី​ប៉េកាំង នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន និង​ឥស្សរជន​ការទូត​របស់​ព្រះរាជាណាចក្រ​កម្ពុជា ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជាច្រើនរូប​។

Leave a Reply

Your email address will not be published. Required fields are marked *