កិច្ចប្រជុំ​បូក​សរុប​ការងារ ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ក្រោមអធិបតីភាព ដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី

កំពង់ស្ពឺ​៖ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ ខេត្តកំពស់ស្ពឺ បានប្រារព្ធ​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥ ​របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក្រោមអធិបតីភាព ដ៏ខ្ពស់ខ្ពស់របស់ឯកឧត្តម ​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន ខេត្ត​កំពង់ស្ពឺ នៅ​អគារ​រដ្ឋបាលខេត្ត​សាលប្រជុំ យឹម សុខុម ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ា​នី បាន​ក្រើនរំឭក​ដល់​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ឱ្យ​ខិតខំ និង​រួម​គ្នា​អនុវត្ត​ការងារ​ឱ្យ​កាន់​ខ្លាំងក្លា​បន្ថែមទៀត ដើម្បី​ធ្វើ​យ៉ាងណា​ឱ្យ​យន្តការ​នៃ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​ក្នុងអាណ​ត្តិ​ទី​៧​នេះ ទទួលបាន​ផ្លែផ្កា និង​សម្រេចបាន​នូវ​គោលដៅ​យុទ្ធសាស្ត្រ​បញ្ច​កោ​ណ​។ ការ​ក្រើនរំឭក​នេះ​ធ្វើឡើង​ក្នុង​កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០២៤ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២៥​របស់​ក្រុម​ការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ នា​រសៀល​ថ្ងៃ​ទី​១៦ ខែ​ធ្នូ ឆ្នាំ​២០២៤ នៅ​អគារ​រដ្ឋបាលខេត្ត​សាលប្រជុំ យឹម សុខុម​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ បាន​លើកឡើង​ថា រាជរដ្ឋាភិបាល​បាន​ដាក់ចេញ​នូវ​ផែនការ​យុទ្ធសាស្ត្រ​អាទិភាព​ជាច្រើន ដើម្បី​ធ្វើ​យ៉ាងណា​ប្រទេសជាតិ​មាន​ការអភិវឌ្ឍន៍ រីកចម្រើន ពិសេស​ជ្រោង​ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​ឱ្យ​កាន់តែ​ប្រសើរ​ឡើង​។ រាជ​រដ្ឋា​ភិ បាល នឹង​កំពុង​កំណត់​គោលដៅ​ជាក់លាក់​មួយ ដើម្បី​ចាក់ចេញ​ផុត​ពី​ប្រទេស​អភិវឌ្ឍន៍​តិចតួច​ក្នុង​ឆ្នាំ​២០២៧ ហើយ​កំពុង​ដើរ​ឆ្ពោះ​ទៅ​ជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០​។ ដូច​អ្វី​ដែល​បាន​ដាក់ចេញ​ជា​គោលដៅ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព និង​ផែនការ​យុទ្ធសាស្ត្រ​របស់​រាជរដ្ឋាភិបាល​កម្ពុជា បានកំណត់​ចក្ខុវិស័យ​ក្នុងការ​ប្រែក្លាយ​កម្ពុជា​ឱ្យ​ក្លាយជា​ប្រទេស​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​មាន​ចំណូល​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​២០៥០​។​

​ឯកឧត្តម​ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មុខងារសាធារណៈ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​កំពង់ស្ពឺ ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការខិតខំ​ប្រឹង​ប្រែ​របស់​ក្រុមការងារ​ថ្នាក់ជាតិ និង​ថ្នាក់​ក្រោម​ជាតិ ចុះ​តាម​មូលដ្ឋាន​ដែល​បាន​កសាង​ទំនុកចិត្ត​និង​ការសង្ឃឹម​ខ្ពស់​ចំពោះ​ប្រជាពលរដ្ឋ​មក​លើ​ការដឹកនាំ​របស់​រាជរដ្ឋាភិបាល​។ សូម​បន្ត​យកចិត្តទុកដាក់​បន្ថែម​ទៀត ហើយ​ត្រូវ​ដោះស្រាយ ឆ្លើយតប​ចំពោះ​សំណូមពរ​និង​បញ្ហា​ប្រឈម​នានា​ជូន​បងប្អូន​ប្រជាពលរដ្ឋ​បន្ត​ទៀត​ផង​ដែរ​។​ជាង​នេះ​ត្រូវ​បន្ត​អនុវត្ត​កិច្ចការងារ​មួយចំនួនទៀត ដែល​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧​នៃ​រដ្ឋសភា​នេះ​បាន​សម្រួច​ទៅលើ​ទិសដៅ​២​ក្នុង​ចំណោម​ទិសដៅ​៥​គឺ​ការបង្កើន​ប្រាក់​ចំណូល​ឱ្យបាន​ដល់ដៃ​ប្រជាពលរដ្ឋ​និង​ការជំរុញ​កំណើន​សេដ្ឋកិច្ច​តាមរយ​:​រូបភាព​ផ្សេងៗ ឱ្យ​ទៅ​ដល់​ប្រជាជន​ពិសេស​គឺ​បង្កើន​ការទាក់ទាញ​អ្នកវិនិយោគ​បន្ថែម​លើ​វិស័យ​ឧស្សាហកម្ម កសិឧស្សាហកម្ម ទេសចរណ៍​ដើម្បី​បង្កើត​ឱកាស​ការងារ បន្ថែម​ប្រាក់ចំណូល​ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *