សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​ភរិយា​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន

(​ភ្នំពេញ​)៖ នៅ​រសៀល​ថ្ងៃ​ព្រហស្បតិ៍ ទី​២ ខែ​មករា ឆ្នាំ​២០២៥​នេះ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​គោរព​វិញ្ញាណក្ខន្ធ​សព​លោកស្រី​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ យស់ ស៊ី​មន ភរិយា​របស់​នាយ​ឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការ​ក្រសួង​ការពារជាតិ​។​

​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត បាន​សម្តែង​នូវ​សេចក្តី​សង្វេគ​ប្រកបដោយ​អនិច្ចលក្ខណ​ធម៌​យ៉ាង​ជ្រាលជ្រៅ​បំផុត​ចំពោះ​មរណភាព​លោកស្រី​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ យស់ ស៊ីម​។​

​សម្តេច​មហា​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត ចាត់ទុក​មរណភាពរ​បស់​លោកស្រី ជា​ការបាត់បង់​ភរិយា ដែល​ប្រកប​ដោយ​សង្គហធម៌​ដ៏​ឧត្តុង្គឧត្តម​ចំពោះ​ស្វាមី និង​ជា​ការបាត់បង់​ម្តាយ ម្តាយក្មេក ជីដូន ប្រកប​ដោយ​ព្រហ្ម​វិហារធម៌ ចំពោះ​កូនៗ ចៅប្រុស ចៅស្រី រួម​នឹង​ញាតិមិត្ត​ជិត​ឆ្ងាយ ជាទី​ស្រលាញ់​ទាំងអស់ ហើយក៏​ជា​ការបាត់បង់​នូវ​ពុទ្ធសាសនិក ដ៏​សកម្ម​មួយរូប ដែល​ជានិច្ចកាល​តែងតែ​ចូលរួមចំណែក​យ៉ាង​ផុសផុល លើកតម្កើង និង​ទ្រទ្រង់​ដល់​ព្រះពុទ្ធសាសនា​ជា​រៀង​រហូត​មក ។​

​សូមជម្រាបថា លោកស្រី​អគ្គ​មហា​ឧបាសិកា​ពុទ្ធ​សាសនូបត្ថម្ភ​ក៍ យស់ ស៊ី​មន បាន​ទទួល​មរណភាព​នៅ​ថ្ងៃទី​១ ខែ​មករា ឆ្នាំ​២០២៥ វេលា​ម៉ោង ៦៖៥២​នាទី​ល្ងាច នៅ​គេហដ្ឋាន​ក្នុង​រាជធានី​ភ្នំពេញ ក្នុង​ជន្មាយុ ៧៨​ឆ្នាំ ដោយ​ជរាពាធ ៕

Leave a Reply

Your email address will not be published. Required fields are marked *