សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត បាន​ចាត់​ក្រុមគ្រូពេទ្យ​នាំ​ប្តី​ប្រពន្ធ​មួយគូ​មាន​មុខរបរ​ជា​កសិក​រ មកពី​ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​មាន​ជំងឺ​ប្រចាំកាយ មក​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ

​ភ្នំពេញ ៖ ប្តី​ប្រពន្ធ​មួយគូ​មាន​មុខរបរ​ជា​កសិក​រ មកពី​ឃុំ​ព្រះ​អណ្តូង ស្រុក​ស្ទឹងត្រង់ ខេត្ត​កំពង់ចាម ដែល​មាន​ជំងឺ​ប្រចាំកាយ មក​ព្យាបាល​បន្ត​នៅ​រាជធានី​ភ្នំពេញ ។​

​ដោយ​ក្តីមេត្តា​ករុណា​ដ៏​ខ្ពង់ខ្ពស់ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី បានអនុញ្ញាត​ឱ្យ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ព្រមទាំង​លោក​ជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ក្នុងនាម​សមាគម​គ្រូពេទ្យ​ស្ម័គ្រចិត្ត​យុវជន​សម្តេច​តេជោ (TYDA) ជួយ​ព្យាបាល អ្នកជំងឺ​ឈ្មោះ សំបូរ រតនា អាយុ ៤២​ឆ្នាំ ត្រូវជា​ភរិយា មាន​គី​សដោះ ដុំ​សាច់​នៅ​ស្បូន រលាក​ច្រមុះ ឫសដូង​បាត និង​អ្នកជំងឺ​ម្នាក់ទៀត​ឈ្មោះ ម៉េង វ៉ាន់ដា អាយុ ៤៦​ឆ្នាំ ត្រូវជា​ប្តី មាន​ជំងឺ​ប្រចាំកាយ​ទឹកនោមផ្អែម លើស​សម្ពាធ​ឈាម ឫសដូង​បាត និង​ឈឺសន្លាក់​។ ពួកគាត់​ទាំងពីរ​បាន​មក​ពិនិត្យ​ព្យាបាល និង​តាមដាន​ជំងឺ​ជា​មួយ​គ្រូពេទ្យ​ឯកទេស នៅ​មន្ទីរពេទ្យ​មិត្តភាព​កម្ពុជា​-​ចិន ព្រះកុសុមៈ​។​

​រាល់​ការចំណាយ​ទាំងអស់ ទាំង​ក្នុង​ការព្យាបាល ត្រូវបាន​ទំនុកបម្រុង​ដោយ សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ។​

 

Leave a Reply

Your email address will not be published. Required fields are marked *