​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​ប្រធាន​ស្ថាន​តំណាង​ក្រសួង​នគរបាល​វៀតណាម វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​កិច្ចសហប្រតិបត្តិកា​រ​សន្តិសុខ​!

ភ្នំពេញ ៖ ​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោក​ឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់​ហ្វឿង ប្រធាន​ស្ថាន​តំណាង​ក្រសួង​នគរបាល​វៀតណាម ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ផ្លាស់ប្ដូរ យោបល់​ដោយ​វាយតម្លៃ​ជា​វិជ្ជមាន​ចំពោះ​លទ្ធផល​នៃ​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​។ នេះ​បើ​តាមលទ្ធផល​ជំនួប​នៅ​ទីស្ដីការ​ក្រសួង​មហាផ្ទៃ នា​ថ្ងៃ​ទី​១៧ ខែ​មករា ឆ្នាំ​២០២៥ ក្នុងឱកាស​ដែល​លោក​ប្រធាន​ស្ថាន​តំណាង ត្រូវ​ចប់​អាណត្តិ​បេសកកម្ម​នៅ​កម្ពុជា​។

​ភ្ជាប់​នឹង​អាណត្តិ​ការងារ ៣​ឆ្នាំ នៅ​កម្ពុជា ក្នុងជំនួប​នោះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា បាន​ថ្លែងអំណរគុណ​ដល់​លោក​ប្រធាន​ស្ថាន​តំណាង​ក្រសួង​នគរបាល​វៀតណាម ដែល​ជានិច្ចកាល​តែងតែ​សម្របសម្រួល​ដល់​ការធ្វើ​ការងារ​រវាង​ក្រសួង​មហាផ្ទៃ​កម្ពុជា និង​ក្រសួង​នគរបាល​វៀតណាម ជាពិសេស​លើ​ការងារ​បណ្តុះបណ្តាល​មន្ត្រី​នៃ​ប្រទេស​ទាំង​ពីរ​។​

​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ក៏​បាន​ថ្លែងអំណរគុណ​ដល់​ក្រសួង​នគរបាល​វៀតណាម ដែល​តែងតែ​គាំទ្រ និង​ផ្តល់​កិច្ចសហការ​ដល់​ក្រសួង​មហាផ្ទៃ​កម្ពុជា ក្នុង​បុព្វហេតុ​រក្សា​សន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់​សង្គម និង​បង្ការ ទប់ស្កាត់​រាល់​បទល្មើស​នានា ជាពិសេស​បទល្មើស​ដែល​កើតឡើង​នៅ​តាម​បណ្តោយ​ព្រំដែន​នៃ​ប្រទេស ទាំងពីរ កម្ពុជា​-​វៀតណាម​។​

​ចំណែក​លោក​ឧត្តមសេនីយ៍ត្រី ឡេ វ៉ាន់​ហ្វឿង បាន​ជម្រាប​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត នូវ​សេចក្ដី​ថ្លែងអំណរគុណ​ក្រសួងមហាផ្ទៃ​កម្ពុជា ដែល​បាន​ផ្តល់​កិច្ចសហការ​ជាមួយ​ស្ថាន​តំណាង​ក្រសួង​នគរបាល​វៀតណាម ប្រចាំ​កម្ពុជា រួម​ទាំង​ក្នុង​អាណត្តិ​ដែល​លោក​ជា​ប្រធាន​។ លោក​ក៏​បាន​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់​ចំពោះ​ក្រសួង​មហាផ្ទៃ​កម្ពុជា ដែល​បាន​រួមចំណែក​យ៉ាង​សំខាន់​ជា​មួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ការរៀបចំ​កម្មវិធី​ធំៗ​ដូចជា​៖ ស៊ី​ហ្គេម ប៉ា​រ៉ា​ហ្គេម ជាដើម​៕

Leave a Reply

Your email address will not be published. Required fields are marked *