​សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត បាន​ឧបត្ថម្ភ​គ្រឿងឧបភោគ​បរិភោគ ជូន​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រៃវែង យោធភូមិភាគ​ទី​២

ព្រៃវែង ៖ នា​ថ្ងៃ​ទី​២២ ខែ​មករា ឆ្នាំ​២០២៥ ឯកឧត្តម​នាយ​ឧត្តមសេនីយ៍ គឹម ប៊ុន​ថា​ន រដ្ឋមន្ត្រី​ប្រតិភូ​អម​នាយករដ្ឋមន្ត្រី បាន​ជួប​សំណេះសំណាល និង​នាំនូវ​ការ​ផ្ដាំផ្ញើ​សួរសុខទុក្ខ ព្រមទាំង​ប្រគល់​នូវ​គ្រឿង​ឧបភោគ​បរិភោគ​មួយចំនួន ដែល​ជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​មហា​ប​វរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត ជូន តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រៃវែង យោធភូមិភាគ​ទី​២ កងទ័ពជើងគោក តាមរយ​:​ឧត្ដមសេនីយ៍ទោ មឿន សាម៉ន មេបញ្ជាការ តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រៃវែង សម្រាប់​បម្រើ​ការងា​រម​នុស្ស​ធម៌ ក្នុងនាម​សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត និង​មួយ​ចំណែក​សម្រាប់ ជូន​សមាគម​អតីតយុទ្ធជន ប្រជាពលរដ្ឋ ឬ គ្រួសារ​យោធិន ដែល​មាន​ការខ្វះខាត ឬ​ជួប​គ្រោះមហន្តរាយ​ផ្សេងៗ ក្នុង​ភូមិសាស្ត្រ​ខេត្ត​ព្រៃវែង​។

​នេះ​ជា​ការយកចិត្តទុកដាក់​ដ៏​ខ្ពង់ខ្ពស់ និង​ជាប់​ជា​ប្រចាំ​របស់ សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត សម្រាប់​សមាគម​អតីតយុទ្ធជន ប្រជាពលរដ្ឋ​ដែល​មាន​ជីវភាព​ខ្វះខាត ជន​ងាយ​រងគ្រោះ និង​អ្នក​ទទួល​រងគ្រោះ​ដោយ​គ្រោះមហន្ដរាយ​ផ្សេងៗ ៕

Leave a Reply

Your email address will not be published. Required fields are marked *