សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​អនុញ្ញាឲ្យ លោក Devin Barta ប្រធានសភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា ( AmCham Cambodia) ក្នុងជំនួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ​នៅ​វិមាន​សន្តិភាព​

​សភាពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា គឺជា​អង្គការ​ឯករាជ្យ​មិន​ស្វែងរក​ប្រាក់ចំណេញ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ ១៩៩៦ ដោយ​មាន​ទាំង​ក្រុមហ៊ុន​អាមេរិក និង​កម្ពុជា ជា​សមាជិក ដែល​បាន​សហការ​គ្នា​ក្នុង​ការលើកកម្ពស់​កាលានុវត្តភាព​ធុរកិច្ច​, វិនិយោគ និង ពាណិជ្ជកម្ម​, ក៏ដូចជា​ការពង្រឹង​ទំនាក់ទំនង​សេដ្ឋកិច្ច​រវាង​ព្រះរាជាណាចក្រ​កម្ពុជា និង​សហរដ្ឋអាមេរិក​។ កាលពី​ថ្ងៃ​ទី​២២ កញ្ញា ២០២៣ សភាពាណិជ្ជកម្ម​អាមេរិក ក៏​បាន​សហការ​ជាមួយនឹង​សភាពាណិជ្ជកម្ម​កម្ពុជា ក្នុង​ការរៀបចំ​នូវ​វេទិកា​ធុរកិច្ច​អាមេរិក​-​កម្ពុជា នៅ​ទីក្រុង​ញ៉ូវ​យ៉​ក សហរដ្ឋអាមេរិក ក្នុងឱកាស​ដែល​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ចូលរួម​កិច្ចពិភាក្សា​ទូទៅ​នៃ​មហាសន្និបាត លើក​ទី ៧៨ របស់​អង្គការសហប្រជាជាតិ ដោយ​មាន​ក្រុមហ៊ុន​ធំៗ និង​វិនិយោគិន​អាមេរិក​មួយចំនួន បាន​ចូលរួម​ក្នុង​វេទិកា​ធុរកិច្ច​នេះ ផងដែរ ។​

Leave a Reply

Your email address will not be published. Required fields are marked *