ខេត្តកំពង់ស្ពឺ÷ក្រោយពីទទួលសេចក្តីរាយការណ៍ព័ត៌មានអំពីសកម្មភាពការដឹកជញ្ជូនឈើរបស់ក្រុមឈ្មួញ លោក ហ៊ុល ម៉ារ៉ា នាយកប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ បានធ្វើការចុះធ្វើការបង្ក្រាបបានទាំងស្រុង ។
ការចុះបង្ក្រាបរថយន្តដឹកឈើខាងលើបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៦ ខែតុលា ឆ្នាំ២០២២ នៅចំណុចស្ពានតាក្រាំង ស្ថិតនៅក្នុងឃុំត្រពាំងជោ ស្រុកឳរ៉ាល់ ខេត្តកំពង់ស្ពឺ។
រថយន្ត ដឹកឈើខាងលើជាប្រភេទរថយន្តសាំងយ៉ុង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2W.1821ដែលគេដឹងថាជាកម្មសិទ្ធរបស់មេឈ្មួញឈ្មោះ យាយ ធូ ផ្ទុកទៅដោយប្រភេទឈើម្រេញសន្លឹក ក្នុងទិសដៅបំរុងទៅចែកចាយបន្តនៅទីរួមខេត្តកំពង់ស្ពឺ។
ក្រោយពីការបង្ក្រាបរួចមករថយន្តដឹកឈើខាងលើត្រូវបានខាងមន្ត្រីជំនាញយើងធ្វើការបើកយកមករក្សាទុកនៅទីស្នាក់ការការិយាល័យដែនជម្រកសត្វព្រៃភ្នំឳរ៉ាល់ ដើម្បីរងចាំធ្វើការវាស់វែងនិងនិតិវិធីបន្តតាមផ្លូវច្បាប់។
ចំពោះករណីចាប់បង្ក្រាបរថយន្តដឹកឈើរបស់មេឈ្មួញជើងខាងលើមហាជនធ្វើការសាទរ និងសូមឲ្យខាងមន្ត្រីជំនាញយើងធ្វើការចាប់បង្ក្រាបជាបន្តទៀតទៅលើមេឈ្មួញដែរមានឈ្មោះដូចជា លោក កែវ ភារម្យ លោកភារិទ្ធ លោក រឹម នឹងមេឈ្មួញឈ្មោះតាជន់ ជាដើម ដែរតែងតែលួចធ្វើសកម្មភាពដឹកជញ្ជូនឈើខុសច្បាប់យ៉ាង សកម្មក្នុងទឹកដីស្រុកឳរ៉ាល់ បើទោះបីរយៈ ពេលកន្លងមកត្រូវបាន ខាងមន្ត្រីជំនាញការិយាល័យដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ យើងតែងតែធ្វើការបង្ក្រាបជា បន្តបន្ទាប់ទៅលើរថយន្តដឹកឈើរបស់ក្រុមឈ្មួញខាងលើ តែក្រុមឈ្មួញទាំងនេះហាក់បីដូចជាគ្មានការញញើតច្បាប់អ្វីបន្តិចសោះ។
ជាការលើកឡើងស្នើសុំរបស់មហាជន សំណូមពរដល់លោកនាយឧត្តមសេនីយ៍ សៅ សុខា មេបញ្ជាការរងកងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងឯកឧត្តម វុី សំណាង អភិបាលនៃគណៈអភិ បាលខេត្តកំពង់ស្ពឺ គួរមានវិធានការទប់ស្កាត់ទៅលើក្រុមឧក្រិតកម្មព្រៃឈើប៉ុន្មាននាក់ខាងលើនេះ ដើម្បី ធ្វើការផ្តន្ទាទោសតាមផ្លូវច្បាប់៕