ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជួបពិភាក្សា​ការងារ រវាង​ថ្នាក់ដឹកនាំ​ក្រសួង​ព័ត៌មាន ជាមួយ គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន​នៃ​រដ្ឋសភា​

​នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ ឯកឧត្តម នេត្រ ភ​ក្ត្រា រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន អញ្ជើញ​ជួបពិភាក្សា​ការងារ និង​ពិគ្រោះ​យោបល់​ជាមួយ​គណៈកម្មការ​កិច្ចការបរទេស សហប្រតិបត្តិការ​អន្តរជាតិ និង​ព័ត៌មាន ដឹកនាំ​ដោយ ឯកឧត្តម សួស យ៉ារ៉ា ប្រធាន​គណៈកម្មការ​ទី​៥ នៃ​រដ្ឋសភា ក្នុង​បំណង​ស្វែងយល់ និង​ពិគ្រោះ​យោបល់​លើ​ការអនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ពាក់ព័ន្ធ​នឹង​វិស័យ​ព័ត៌មាន នា​សាលសន្និសីទ បាយ័ន នៃ​វិមាន​រដ្ឋ​សភា ៕​

Leave a Reply

Your email address will not be published. Required fields are marked *