ប្រធានាធិបតី​ទីម័​រឡេ​ស្តេ បំពាក់​គ្រឿង​ឥស្សរិយយស Grand Collar of the Order of Timor-Leste ជូន សម្ដេច​តេជោ

​នៅ​ព្រឹក​ថ្ងៃទី​០៩ ខែ​ឧសភា ឆ្នាំ​២០២៥​នេះ ឯកឧត្ដម José Ramos-Horta ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ បាន​អញ្ជើញ​បំពាក់​គ្រឿង​ឥស្សរិយយស Grand Collar of the Order of Timor-Leste ដែល​ជា​ឥស្សរិយយស កម្រិត​ខ្ពស់​បំផុត និង​ក៏​ជា​ការ​ផ្តល់​កិត្តិយស​ដ៏​ធំធេង​ពី​ភាគី​ទីម័​រឡេ​ស្តេ ជូន សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ធ្វើឡើង​នៅ​វិមាន​ប្រធានាធិបតី​។

​ការបំពាក់​គ្រឿង​ឥស្សរិយយស​ជូន សម្ដេច​តេជោ ប្រធានព្រឹទ្ធសភា ពី​សំណាក់ ប្រធានាធិបតី ក៏​ដូច​ជា​រដ្ឋាភិបាល​ទីម័​រឡេ​ស្តេ​នាពេលនេះ គឺ​ដើម្បី​បង្ហាញ​នូវ​កិច្ច​តបស្នង​ទៅនឹង​គុណបំណាច់ និង​វិភាគទាន ដ៏​ធំធេង​របស់ សម្តេច​តេជោ ក្នុង​ការជួយ​គាំទ្រ​ដល់ទីម័​រឡេ​ស្តេ​ជាង​២​ទសវត្សរ៍​កន្លងមក ជាពិសេស ចំពោះ​ការ​ជម្រុញ​ទីម័​រឡេ​ស្ដេ ចូល​ជា​សមាជិក​ពេញ​សិទ្ធិ​របស់​អាស៊ាន​៕

Leave a Reply

Your email address will not be published. Required fields are marked *