សម្ដេច​តេជោ ហ៊ុន សែន អញ្ជើញ​ធ្វើដំណើរ​និវត្តន៍​មក​ដល់​ប្រទេស​កម្ពុជា​វិញ​ហើយ ប្រកបដោយ​សុវត្ថិភាព

​នៅ​រសៀល ថ្ងៃ​សុក្រ ១៣​កើត ខែ​ពិសាខ ឆ្នាំ​ម្សាញ់ សប្តស័ក​ពុទ្ធសករាជ ២៥៦៨ ត្រូវ​នឹង​ថ្ងៃទី​៩ ខែ​ឧសភា ឆ្នាំ​២០២៥ ​សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់ អញ្ជើញ​ដល់​ព្រះរាជាណាចក្រ​កម្ពុជា​វិញ​ដោយ​សុវត្ថិភាព​ហើយ​  បន្ទាប់ពី​បាន​បំពេញ​ទស្សនកិច្ច​ការងារ​នៅ​សាធារណរដ្ឋ​ឥណ្ឌូណេស៊ី ពី​ថ្ងៃ​ទី​៥ ដល់​ថ្ងៃ​ទី​៧ ខែ​ឧសភា ឆ្នាំ​២០២៥ និង​បន្ត​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ទីម័​រឡេ​ស្តេ ចាប់ពី​ថ្ងៃ​ទី​៧ ដល់​ថ្ងៃ​ទី​៩ ខែ​ឧសភា ឆ្នាំ​២០២៥ ប្រកប​ដោយ​លទ្ធផល​ត្រចះត្រចង់​៕​

Leave a Reply

Your email address will not be published. Required fields are marked *