ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​កម្មករនិយោជិត នៅ​ខេត្ត​ព្រៃវែង​

​រសៀល​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​ខេត្ត​ព្រៃវែង និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ជា​អធិបតី​ពិធី​សំណេះសំណាល និង​ពិសា​អាហារ​សាមគ្គី​ជាមួយ​កម្មករនិយោជិត ចំនួន ២ ៣២៤​នាក់ ក្នុង​ឱកាស​ខួប​អនុស្សាវរីយ៍ លើក​ទី​១៣៩ ទិវា​ពលកម្ម​អន្តរជាតិ ១ ឧសភា នៅ​បរិវេណ​ក្រុមហ៊ុន អរិ​ន ខេ​នូ​ហ្វេ​ក​ធឺ​រីង (​ខ្មែរ​) ក្នុងស្រុក​កំចាយមារ​។​

​កម្មករនិយោជិត​ទាំង ២ ៣៤២​នាក់ អញ្ជើញ​មក​ពី​ក្រុមហ៊ុន អរិ​ន ខេ​នូ​ហ្វេ​ក​ធឺ​រីង (​ខ្មែរ​) ស្រុក​កំចាយមារ និង​ក្រុមហ៊ុន ថប​ស៊ី​ល​វើរ លី​ត​មី​ត​ធី​ត ស្រុក​ស្វាយ​អន្ទរ ខេត្ត​ព្រៃវែង​។​

​ក្នុងឱកាស​នោះ​ដែរ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ ក៏​បាន​ឧបត្ថម្ភ​ថវិកា​ជូន​កម្មករ កម្មការិនី ចំនួន ២ ២២៣​នាក់ ក្នុង​ម្នាក់ៗ ថវិកា ចំនួន ៤​ម៉ឺន​រៀល និង​កម្មការិនី​មាន​ផ្ទៃពោះ ចំនួន ១០១​នាក់ ក្នុង​ម្នាក់ៗ ថវិកា ចំនួន ១៤​ម៉ឺន​រៀល​៕

Leave a Reply

Your email address will not be published. Required fields are marked *