​សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត អញ្ជើញ​ចូលរួម​ដង្ហែ ព្រះមហាក្សត្រ ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វាល​ព្រះ​ស្រែ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង

ខេត្ត​កំពង់ឆ្នាំង ៖ ខេត្ត​កំពង់ឆ្នាំង ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១៥ ឧសភា ២០២៥ សម្តេច​មហា​បវ​ធិបតី ហ៊ុន ម៉ា​ណែ​ត បាន​អញ្ជើញ​ចូលរួម​ដង្ហែ ព្រះមហាក្សត្រ ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព ក្នុង ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​វាល​ព្រះ​ស្រែ​ភូមិ​ឃ្លាំងប្រាក់ សង្កាត់​ប្អេ​រ ក្រុង​កំពង់ឆ្នាំង ។​

​ការ​ផ្សង​ប្រផ្នូល​តាមរយៈ គោ​ឧសភរាជ ឱ្យទៅ​បរិភោគ​សំណែន​ភោជន ៧ មុខ រួមមាន ស្រូវ ពោត សណ្តែក ល្ង ស្មៅ ស្រា និង ទឹក ។ តាម​ការ​ទស្សន៍ទាយរ​បស់​ព្រាហ្មណ៍​ព្រះ​រាជគ្រូ គោ​ឧសភរាជ​បាន​បរិភោគ ស្រូវ ៩៥​ភាគរយ ពោត​៩៥​ភាគរយ និង សណ្តែក​៨០​ភាគរយ ការណ៍​នេះ បានបង្ហាញ​ថា ស្រូវ ពោត និង​សណ្ដែក របស់​ប្រជាកសិករ​នៅ​ឆ្នាំ​នេះ​នឹង​ទទួលបាន​ទិន្នផល​ល្អ ។

​ព្រះរាជ​ពិធី​ច្រត់ព្រះនង្គ័ល គឺ​ត្រូវបាន​ធ្វើឡើង​ក្នុង​គោលបំណង​ផ្សង​មើល​ប្រផ្នូល​ទៅតាម​ការបរិភោគ​របស់ គោ​ឧសភរាជ ក៏​ដូច​ជា​ការ​ដាស់តឿន​ក្រើនរម្លឹក​ដល់​ប្រជា​ពលរដ្ឋ​ខ្មែរ ដែល​ពឹងផ្អែក​លើ​ការ​ធ្វើ​កសិកម្ម​ឱ្យបាន​ដឹង​ថា​រដូវ​ធ្វើស្រែ​ចម្ការ​បាន​ចូលមក​ដល់​ហើយ ។

​ព្រះ​រាជប្បវេណី ដ៏​សំខាន់​នេះ ជា​វប្បមង្គល​មួយ​ដ៏​ប្រសើរ​របស់ ប្រជាពលរដ្ឋ​កម្ពុជា ដែល​ព្រះមហាក្សត្រ​គ្រប់​ព្រះអង្គ តែងតែ ស្តេច​យាង​ជា​ព្រះរាជាធិបតីភាព​ដឹកនាំ​ធ្វើ​តាំងពី​បុរា ណ​កាល​រៀងមក ដើម្បី​ផ្សង​មើល​ប្រផ្នូល និង​សុំ​សេចក្តីសុខ​ចម្រើន​ជូន​ដល់​ប្រជានុសាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ៕

Leave a Reply

Your email address will not be published. Required fields are marked *