ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា​

​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ នេះ ក្រសួងមហាផ្ទៃ បាន​រៀបចំ​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា (១៦ ឧសភា ១៩៤៥-១៦ ឧសភា ២០២៥) ក្រោម​អធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​សម្តេច​មហា​បវ​រ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នៅ​បណ្ឌិត្យសភា​នគរបាល​កម្ពុជា ក្នុង​ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល​។​

​ថ្ងៃទី​១៦ ខែ​ឧសភា ឆ្នាំ​២០២៥ ជា​ទិវា​រំលឹក​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ដែល​ជា​ព្រឹត្តិការណ៍​ប្រវត្តិសាស្ត្រ​នៃ​ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា​។​

​ក្នុង​នាម​ថ្នាក់ដឹកនាំ មន្ត្រីរាជការ​ស៊ីវិល មន្ត្រីនគរបាល​ជាតិ និង​មន្ត្រី​ពន្ធនាគារ​ទាំងអស់ នៃ​ក្រសួង​មហាផ្ទៃ សូម​គោរព​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​បំផុត ជូន​ចំពោះ​សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បាន​ឆ្លៀត​ពេល​ដ៏​មមាញឹក និង​មាន​តម្លៃ​បំផុត អញ្ជើញ​ផ្តល់​កិត្តិយស​ជា​អធិបតី និង​ផ្តល់​អនុសាសន៍​ណែនាំ​ដ៏​ខ្ពង់ខ្ពស់​ដល់​យើងខ្ញុំ​ទាំងអស់គ្នា ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​៨០ ថ្ងៃកំណើត​នគរបាលជាតិ​កម្ពុជា​។​

​ជាមួយគ្នានេះ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ព្រមទាំង​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ទាំងអស់ ដែល​បាន​អញ្ជើញ​ជា​គណៈអធិបតី និង​ជា​ភ្ញៀវកិត្តិយស ក្នុង​ពិធី​ជា​ប្រវត្តិសាស្ត្រ​នេះ​។​

​ជាមួយគ្នានេះដែរ ក៏​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​ឯកឧត្តម នាយ​ឧត្តមសេនីយ៍ វិល័យ ឡា​ខាំ​ហ្វង (Vilay Lakhamphong) ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​សន្តិសុខ​សាធារណៈ នៃ​សាធារណរដ្ឋ​ប្រជាធិបតេយ្យ​ប្រជាមានិត​ឡាវ និង​ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាម​ក្វាង (Luong Tamquang) រដ្ឋមន្ត្រីក្រសួង​នគរបាល នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម ព្រមទាំង​ប្រតិភូ​អមដំណើរ ដែល​បាន​អញ្ជើញ​ជា​គណៈអធិបតី​។​

​សូម​គោរព​ជូនពរ​សម្តេច​មហា​បវ​រ​ធិបតី នាយករដ្ឋមន្ត្រី និង​លោកជំទាវ​បណ្ឌិត ព្រមទាំង​បុត្រាបុត្រី ក៏ដូចជា​ឯកឧត្តម លោកជំទាវ អស់លោក លោកស្រី​ទាំងអស់ សូម​មាន​សុខភាព​ល្អ​បរិបូរណ៍ សម្រេចបាន​ជោគជ័យ​គ្រប់​ភារកិច្ច និង​សូម​បាន​ជួបប្រទះ​តែ​ពុទ្ធពរ​ទាំង​បួន​ប្រការ​គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាត​ឡើយ​៕​

Leave a Reply

Your email address will not be published. Required fields are marked *