​កម្ពុជា​-​ម៉ាឡេស៊ី វាយតម្លៃ​ខ្ពស់​ចំពោះ​ភាព​រីកចម្រើន​នៃ​ទំនាក់ទំនង​ប្រទេស​ទាំង​ពីរ​

​នា​សៀ​ល​ថ្ងៃទី​២៦ ខែ​ឧសភា ឆ្នាំ​២០២៥,  សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ជួប​ប្រជុំ​ពិភាក្សា​ការងារ​ទ្វេភាគី​ជាមួយ ឯកឧត្តម ដា​តុ ស៊េរី អាន់​វ៉ា អ៉ីប្រាហ៊ីម (Dato’ Seri Anwar Ibrahim) នាយករដ្ឋមន្ត្រី នៃ​ប្រទេស​ម៉ាឡេស៊ី ក្នុងឱកាស​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី ៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី ។​

​ក្នុងឱកាស​នៃ​ជំនួប​, សម្ដេច​បវរ​ធិបតី បាន​អបអរសាទរ និង​កោតសរសើរ​ចំពោះ​ការរៀបចំ​យ៉ាង​ល្អប្រសើរ​នូវ​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ និង​កិច្ចប្រជុំ​កំពូល​ពាក់ព័ន្ធ ព្រមទាំង​បាន​ថ្លែងអំណរគុណ​ចំពោះ​ការ​បដិសណ្ឋារកិច្ច និង​ការស្វាគមន៍​យ៉ាង​កក់ក្តៅ​ជូន​ចំពោះ សម្ដេច​បវរ​ធិបតី និង​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា​។ ជាមួយគ្នានេះ សម្ដេច​បវរ​ធិបតី បាន​សម្ដែង​ការគាំទ្រ​ចំពោះ​ការធ្វើ​ជា​ប្រធាន​អាស៊ាន​របស់​ម៉ាឡេស៊ី​នៅ​ឆ្នាំ​២០២៥ ព្រមទាំង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ ដែល​មាន​ការវិវត្ត​រីកចម្រើន​ជា​បន្តបន្ទាប់​។

​ជា​ការឆ្លើយតប​, ឯកឧត្តម ដា​តុ ស៊េរី អាន់​វ៉ា អ៉ីប្រាហ៊ីម បាន​ថ្លែងអំណរគុណ​ចំពោះ​សម្ដេច​បវរ​ធិបតី​ដែល​បាន​អញ្ជើញ​ចូលរួម​កិច្ចប្រជុំ​កំពូល​អាស៊ាន​លើក​ទី​៤៦ និង​កិច្ចប្រជុំ​ពាក់ព័ន្ធ ដែល​កំពុង​ប្រព្រឹត្តទៅ​នៅ​ទីក្រុង​គូ​ឡា​ឡាំ​ពួ ប្រទេស​ម៉ាឡេស៊ី នាពេលនេះ និង​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​វឌ្ឍនភាព​នៃ​ទំនាក់ទំនង​ល្អប្រសើរ​រវាង​ប្រទេស​ទាំង​ពីរ​។

​ថ្នាក់ដឹកនាំ​ទាំង​ពីរ បាន​ពិភាក្សា​អំពី​ការ​បន្ត​ពង្រឹង និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​សំខាន់ៗ​ដូចជា វិស័យ​ថាមពល និង ហា​ឡាល់​ ​ដោយ​ថ្នាក់​ដឹកនាំ​ទាំងពីរ​បាន​លេីកទឹកចិត្ត​ដល់​ក្រ​សួង​-​ស្ថាប័ន​ពាក់ព័ន្ធ​កម្ពុជា​-​ម៉ាឡេស៊ី បន្ត​ពិភាក្សាគ្នា ឱ្យបាន​ស៊ីជម្រៅ​បន្ថែមទៀត​៕

Leave a Reply

Your email address will not be published. Required fields are marked *