អនុវត្តតាមគោលការណ៍ណែនាំ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងទទួលដឹកនាំបញ្ជាដោយ ឯកឧត្តមនាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ស្នងការដ្ឋាននគរបាលរាជធានី ខេត្ត៣ទៀត មានលោកឧត្តមសេនីយ៍ឯក ជួន ណារិន្ទ លោកឧត្តមសេនីយ៍ឯក ស រដ្ឋា និងលោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ បាននាំយកស្បៀងអាហារ និងថវិការជូនកងទ័ព និងនគរបាលការពារព្រំដែន នៃទីបញ្ជាការប្រចាំទិសភូមិភាគទី៤ ខេត្តព្រះវិហារ។
សម្រាប់ស្នងការរាជធានី ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ បាននាំយកនូវជំនួយជូនកងទ័ព រួមមាន ថវិកា ៥០.០០០.០០០រៀល មីជាតិ ៣០០កេស ត្រីខ ៥០កេស ត្រីងៀត ១០០គ.ក ប្រហុកគ្រឿងឆ្អិន ១០០ គ.ក ទឹកសុទ្ធកម្ពុជា ១០០កេស ទឹកក្រូចកម្ពុជា ១០០កេស ទឹកត្រី ៥០យួរ ទឹកស៊ីអ៊ីវ ៥០យួរ សូឡា ៥០គ្រឿង បារី ២ប៊ិច និងកាហ្វេ ៥០ថង់។
ចំណែកខាងនគរបាលការពារព្រំដែនវិញ ស្នងការរាជធានី បានផ្ដល់ជូនថវិកា ៨០.០០០.០០០រៀល មីជាតិ ៧០០កេស ត្រីខ ១៥០កេស ត្រីងៀត ៤០០ គ.ក ប្រហុកគ្រឿងឆ្អិន ៤០០គ.ក សាច់ជ្រូកផាត់ ៥០គ.ក កាហ្វេ ១៥០ថង់ ទឹកសុទ្ធកម្ពុជា ៤០០កេស ទឹកក្រូចកម្ពុជា ២០០កេស ទឹកត្រី១០០យួរ ទឹកស៊ីអ៊ីវ ១០០យួរ សូឡា ២០០គ្រឿង ពីដុង៣០លីត្រ ៥០ពីដុង ខ្ទឹមស ១០០គ.ក ប៊ីចេង ៥០គ.ក ស្ករស ១០០គ.ក តង់4m x 6m ៥០តង់ តង់4.5m x8m ៥០តង់ ធូបមូស ៣០កេស ក្រមា ២០០ក្រមា ពងទា ១.០០០គ្រាប់ ឆៃប៉ូវ ១០០គ.ក និងបារី ៨ប៊ិច។
ចំណែក ឯកឧត្តម ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងលោកជំទាវ វិញកាលពីថ្ងៃទី១១ ខែមិថុនា បាននាំយកនូវសម្ភារៈ និងស្បៀងអាហារជូនកងកម្លាំង ទីបញ្ជាការវរសេនាតូចលេខ១០៥ នគរបាលការពារព្រំដែនគោគ រួមមាន អង្ករ ១០តោន មីខ្លាឃ្មុំ ៥០០កេស ទឹកសុទ្ធ ៥០០កេស ភេសជ្ជៈ ១០០កេស ទឹកត្រី ២០០យួរ ទឹកស៊ីអ៊ីវ ២០០យួរ ត្រីងៀត ២០០គ.ក សាច់ក្រក ២០០គ.ក អំបិល ៣០០គ.ក ប៊ីចេង ១០០គ.ក ខ្ទឹមស ៤០០គ.ក និងថវិកាស្នងការដ្ឋាន ៥០.០០០ ដុល្លារ។
ពីខេត្តកំពង់ស្ពឺ លោកឧត្តមសេនីយ៍ទោ ឃឹម សុកខៃ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ និងលោកជំទាវ បានដឹកនាំប្រតិភូស្នងការដ្ឋាន ចុះសួរសុខទុក្ខ លើកទឹកចិត្ត និងផ្ដល់ការគាំទ្រស្បៀងអាហារ សម្ភារៈ និងថវិកាជូន ទីបញ្ជាការភូមិភាគទី៤ វរៈនគរបាលការពារព្រំដែនលេខ ១០៥ រួមមាន អង្ករ ៤តោន មីជាតិ ៣០០កេស ទឹកបរិសុទ្ធ ហាយធិច ៣០០កេស សាច់គោ ២០០គ.ក សាច់ជ្រូក៣០០គ.ក ទឹកស៊ីអ៊ីវ ១០០យួរ ទឹកត្រី ១០០យួរ សាច់ក្រក ១០០គ.ក ត្រីងៀត ១០០គ.ក ទឹកក្រូច ១០០កេស ត្រីខ ៣០កេស និងថវិកា ២០.០០០ .០០០រៀល៕
ដោយ សេង បូលីន
មន្ត្រីព័ត៌មានក្រុមអ្នកនាំពាក្យក្រសួងមហាផ្ទៃ