‎​កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ផ្តល់​សេវា​រដ្ឋបាល នៅ​យន្តការ ច្រកចេញចូល​តែ​មួយ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ការងារ​ផ្តល់​សេវា​អត្រានុកូលដ្ឋាន ប្រចាំ ត្រីមាស​ទី​២ ឆ្នាំ​២០២៥

កំពង់ស្ពឺ​៖ ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២៥ កិច្ចប្រជុំ​ត្រួតពិនិត្យ​វឌ្ឍនភាព​ការងារ​ផ្តល់​សេវា​រដ្ឋបាល នៅ​យន្តការ ច្រកចេញចូល​តែ​មួយ​ខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ និង​ការងារ​ផ្តល់​សេវា​អត្រានុកូលដ្ឋាន ប្រចាំ ត្រីមាស​ទី​២ ឆ្នាំ​២០២៥ ក្រោម​អធិបតីភាព​ឯកឧត្តម ហន ភក្តី អភិបាលរង នៃ​គណៈ​អភិបាលខេត្ត​កំពង់ស្ពឺ ក្នុង​កិច្ចប្រជុំ​នេះ​មាន​ការអញ្ជើញ​ចូលរួម​ពី ប្រធាន​អង្គភាព​ច្រកចេញចូល​តែ​មួយ លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ពាក់ព័ន្ធ និង​ប្រធាន​ការិយាល័យ​ប្រជាពលរដ្ឋ ស្រុក ឃុំ​/​សង្កាត់ សរុប​ចំនួន​ប្រមាណ​ជា ៨៥​រូប ពិធី​នេះ​ដែរ​ប្រារព្ធ​ធ្វើ​នៅ​សាលប្រជុំ កង ហ៊ាង អគារ​រដ្ឋបាល​ខេត្ត​កំពង់ស្ពឺ​។​

‎​គោលបំណង​នៃ​កិច្ចប្រជុំ​នេះ ដើម្បី​ត្រួតពិនិត្យ​មើល​វឌ្ឍនភាព​ការផ្តល់​សេវា​រដ្ឋបាល​នៅ​យន្ត​នា​ការ ច្រកចេញចូល​តែ​មួយ​សម្រាប់​ការផ្ដល់​សេវា​ខេត្ត ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ និង​ជជែក​ពិភាក្សា ផ្លាស់ប្ដូរ​យោបល់​ទៅលើ​បញ្ហា​ប្រឈម​នានា​ដែល​បាន​ជួបប្រទះ​នា​ពេលកន្លងមក ដើម្បី​ដាក់ចេញ​ជា​ដំណោះស្រាយ និង​ផែនការ​សកម្មភាព​សម្រាប់​អនុវត្ត​បន្ដ ស្រប​តាម​សេចក្ដីណែនាំ​ស្ដី​ពី​បែបបទ និង​នីតិវិធី​នៃ​ការផ្ដល់​សេវា​រដ្ឋបាល​តា​ម​យន្ដការ​ច្រកចេញចូល​តែ​មួយ​ខេត្ត ក្រុង​/​ស្រុក ឃុំ​/​សង្កាត់​។​

‎​ឆ្លៀត​ក្នុង​ឱកាស​នេះដែរ ឯកឧត្តម ហន ភក្តី បាន​ស្នើរ​ដល់​ច្រកចេញចូល​តែ​មួយ​សម្រាប់​ការផ្ដល់​សេវា​ខេត្ត ក្រុង​/​ស្រុក ឃុំ​/​សង្កាត់ ត្រូវ​ខិតខំ​យកចិត្តទុកដាក់​ផ្តល់​ផ្តល់​ការគាំទ្រ​ដល់​កិច្ចដំណើរការ​បំពេញការងា​រ​របស់​អង្គភាព​ច្រកចេញចូល​តែ​មួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ ពិសេស​ត្រូវ​អនុវត្ត​ឱ្យបាន​ត្រឹមត្រូវ​ទៅ​តាម​នីតិវិធី​នៃ​ការផ្តល់​សេវា​រដ្ឋបាលរ​បស់​អង្គភាព​។ លើសពីនេះ​ទៀត ឯកឧត្តម​ក៏បាន​ណែនាំ​ដល់​រដ្ឋបាល​ក្រុង /​ស្រុក ឱ្យ​បន្ត​សម្របសម្រួល​ជាមួយ​មន្ទីរ អង្គភាព​ពាក់ព័ន្ធ​ក្នុង​ការផ្ទេរ ការផ្តល់​សេវា​រដ្ឋបាល​ពី​មន្ទីរ អង្គភាព​ជំនាញ​ពាក់ព័ន្ធ​មក​អង្គភាព​ច្រកចេញចូល​តែមួយ និង​ត្រូវ​ធ្វើការ​ផ្សព្វផ្សយ ដល់​ប្រជាពលរដ្ឋ​និង​អ្នកពាក់ព័ន្ធ​អំពី​ការផ្តល់​សេវា​របស់​អង្គភាព​ច្រកចេញចូល​តែមួយ និង​ការិយាល័យ​ប្រជាពលរដ្ឋ​ឱ្យបាន​ទូលំទូលាយ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់​ខ្លួន​។
​ចំណែក​ការិយាល័យ​ប្រជាពលរដ្ឋ​ត្រូវ​ធ្វើ​ការសម្រុះសម្រួល​ដោះស្រាយ​បណ្តឹងតវ៉ា ឬ​ការ​មិន​ពេញចិត្ត​នានា​របស់​ប្រជាពលរដ្ឋ ឬ​ធ្វើ​ការឆ្លើយតប​ឱ្យបាន​ឆាប់រហ័ស​ទៅកាន់​ម្ចាស់​បណ្តឹង ទោះជា​បណ្តឹង​នោះ​ស្ថិត​ក្នុង​សមត្ថកិច្ច​ឬ​ក្រៅ​សមត្ថកិច្ច​របស់​ការិយាល័យ​ក៏ដោយ​។​

 

#អត្ថបទនិងរូបភាព មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ

Leave a Reply

Your email address will not be published. Required fields are marked *