កម្ពុជា​-​ចិន បន្ត​ពូន​ជ្រុំ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី ដោយ​មាន​យុវជន​ជា​ស្នូល​

​នា​រសៀល ថ្ងៃទី​១៥ ខែកក្កដា ឆ្នាំ​២០២៥, សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានអនុញ្ញាត​ឱ្យ ឯកឧត្តម ឈិន ចូ​វ (Chen Zhou) អនុ​រដ្ឋមន្ត្រីក្រសួង​ទំនាក់ទំនង​អន្តរជាតិ នៃ​គណៈកម្មាធិការ​មជ្ឈិមបក្ស​កុម្មុយនីស្ត​ចិន ចូលជួប​សម្តែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្ដិភាព​។​

​ក្នុងឱកាស​នៃ​ជំនួប​, ឯកឧត្តម ឈិន ចូ​វ ក៏​បាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​ចំពោះ​សម្ដេច​បវរ​ធិបតី ដែល​បាន​ចំណាយ​ពេល​ដ៏​មមាញឹក អនុញ្ញាត​ឱ្យ​រូបលោក និង​គណៈប្រតិភូ​បាន​ចូលជួប​សម្ដែង​ការគួរសម​។ ឯកឧត្តម​បាន​ពាំនាំ​ការ​ផ្តាំផ្ញើ​ការសួរសុខទុក្ខ​ពី​សំណាក់​ឯកឧត្តម​ប្រធានាធិបតី ស៊ី ជីន​ពីង ក៏ដូចជា​ឯកឧត្តម លី ឈាង (Li Qiang) នាយករដ្ឋមន្ត្រី​នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន ជូន​ចំពោះ​សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្ដេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី​។ ឯកឧត្តម​អនុរដ្ឋមន្ត្រី​បាន​សង្កត់ធ្ងន់ថា ដំណើរ​ទស្សនកិច្ច​ផ្លូវរដ្ឋ​របស់ ឯកឧត្តម ស៊ី ជីន​ពីង ប្រធានាធិបតី នៃ​សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​ព្រះរាជាណាចក្រ​កម្ពុជា កាលពី​ខែ​មេសា ឆ្នាំ​២០២៥ គឺជា​សក្ខីភាព​ឆ្លុះបញ្ចាំង​ពី​ការវិវត្ត​កាន់តែ​ល្អប្រសើរ​នៅក្នុង​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​។
​ឯកឧត្តម​បាន​បន្ថែមទៀតថា នៅក្នុង​បរិការណ៍​ដែល​ពិភពលោក​នៅ​តែ​មាន​ភាព​មិន​ប្រាកដប្រជា និង​ស្របពេល​ដែល​ភូមិសាស្ត្រ​នយោបាយ និង​សេដ្ឋកិច្ច កាន់តែ​មាន​ភាព​ស្រួចស្រាល់​ឡើង ការពង្រឹង​និង​ពង្រីក​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​នៅ​គ្រប់​កម្រិត និង​គ្រប់​វិស័យ គឺ​កាន់តែ​មាន​សារៈសំខាន់ ដែល​ការណ៍​នេះ​តម្រូវ​ឱ្យ​ប្រទេស​ទាំង​ពីរ បន្ត​ពូន​ជ្រុំ និង​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​ទាំង​ក្នុង​កម្រិត​រដ្ឋាភិបាល និង​រដ្ឋាភិបាល គណបក្ស​និង​គណបក្ស និង​ការបន្ត​បណ្ដុះបណ្ដាល​យុវជន​ជំនាន់​ក្រោយ ដែលជា​យុវជន​បន្ដវេន​របស់​ប្រទេស​ទាំង​ពីរ ឱ្យ​កាន់តែ​មាន​សមត្ថភាព​រឹងមាំ​ថែម​ទៀត ដើម្បី​ត្រៀម​ខ្លួន​ទទួល​ភារកិច្ច​ដឹកនាំ​ប្រទេស​នា​ពេលអនាគត ក្នុង​នាទី​ជា​អ្នកដឹកនាំ​។

​ជា​ការឆ្លើយតប​, សម្ដេច​បវរ​ធិបតី​បាន​សម្ដែង​នូវ​ការស្វាគមន៍ និង​សោមនស្ស​រីករាយ​ដែល​បាន​ជួប ឯកឧត្តម ឈិន ចូ​វ អនុ​រដ្ឋមន្ត្រី និង​គណៈប្រតិភូ ក្នុងពេល​ដែល​ឯកឧត្តម និង​គណៈប្រតិភូ បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​។ សម្ដេច​បវរ​ធិបតី​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការរីកចម្រើន​នៃ​ទំនាក់ទំនង​រវាង​ប្រទេស​ទាំង​ពីរ​ក្នុង​គ្រប់​កម្រិត ដែល​សម្រេចបាន​នូវ​សហគមន៍​ជោគវាសនា​រួម​នៅ​គ្រប់​រដូវ​កាល ដែល​ត្រូវបាន​អនុវត្ត​នៅ​គ្រប់​កម្រិត ទាំង​កម្រិត​រដ្ឋាភិបាល ក្រសួង ស្ថាប័ន រាជធានី ខេត្ត​។ សម្ដេច​បាន​គូសបញ្ជាក់​បន្ថែមទៀតថា ទំនាក់ទំនង​ដ៏​ល្អ​ប្រសើរ​នៅ​គ្រប់​កម្រិត​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នេះ គឺ​មិន​កាត់ផ្តាច់​ចេញ​បាន​ឡើយ​ពី​ទំនាក់ទំនង​និង​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតរ​មួ​ត​រវាង​គណបក្ស​យើង​ទាំង​ពីរ ដោយ​មាន​យុវជន​ជា​ស្នូល​។ សម្តេច​បវរ​ធិបតី បាន​លើ​ទឹកចិត្ត​ដល់​យុវជន នៃ​ប្រទេស​ទាំង​ពីរ បន្ត​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​គ្នា​ឱ្យ​កាន់តែ​ជិតស្និទ្ធ​បន្ថែមទៀត ដើម្បី​រួមចំណែក​ដល់​ការបន្ត​ពូន​ជ្រំ​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិកា​ររ​វា​ង​ប្រទេស​ទាំង​ពីរ​ឱ្យ​កាន់តែ​រីកចម្រើន និង​រឹងមាំ ៕

Leave a Reply

Your email address will not be published. Required fields are marked *