ស្រុក​ភ្នំស្រួច​ជាទី​ចំណាប់​អារម្មណ៍​សម្រាប់​ទាក់ទាញ​អ្នកវិនិយោគទុន​ពី​ក្រៅ​ស្រុក​

កំពង់ស្ពឺ​៖ ឯកឧត្តមសុខ សុ​ទ្ធី អភិបាលរង​នៃ​គណៈ​អភិបាលខេត្ត តំណាង​ដ៏​ខ្ពង់ខ្ពស់​ឯកឧត្តម​បណ្ឌិត ជាម ចន្ទ​សោភ័ណ អភិបាលខេត្ត បាន​អញ្ជើញ​ជួបពិភាក្សា​ការងារ​ជាមួយ​ប្រតិភូ​សមាគម​វាយនភ័ណ្ឌ​មកពី​ខេត្ត​ក្វាង​ទុង សាធារណរដ្ឋ​ប្រជាមានិត​ចិន នៅ​តំបន់​សួន​ឧស្សាហកម្ម​ជី​ង​ឆឹង ស្ថិតនៅ​ភូមិ​ឈើ​នាង​ខ្ពស់ ឃុំ​តាំង​ស្យា ស្រុក​ភ្នំស្រួច ខេត្ត​កំពង់ស្ពឺ កាលពី​ថ្ងៃ​ទី​១៦ ខែកក្កដា ឆ្នាំ​២០២៥ ។​

​ពិធី​នេះ មាន​អញ្ជើញ​ចូលរួម ពី​លោក លោក​ស្រី​មក​ពី​បណ្តា​ក្រុមហ៊ុន​ក្វាង​ទុង លោក​នាយករង​រដ្ឋបាល​សាលាខេត្ត និង​លោក លោកស្រី​ប្រធាន​មន្ទីរ​អង្គភាព​ជំនាញ​ពាក់ព័ន្ធ​ជុំវិញ​ខេត្ត ជាច្រើនរូប​ទៀត​។​

‎​លោកស្រី លា​វ សៀវ​លីង ប្រធាន​ផ្នែក​គ្រប់គ្រង​ទូទៅ ក្រុម​ហ៊ុម GM.new golden integrity international investment co.Ltd បាន​ឡើង​ធ្វើ​បទ​បង្ហាញជូន​ដល់​គណៈ​ធិបតី ស្តី​ពី​សក្តានុពល​ក្នុង​គម្រោង​អភិវឌ្ឍន៍​លើ​ទំហំ​ដី ៥៦០​ហិតា ចែកចេញ​ជា​ពីរ​ផ្នែក ក្នុងនោះ​មាន​តំបន់​អភិវឌ្ឍន៍​ឧស្សាហកម្ម​សេដ្ឋកិច្ច​ពិសេស និង​វាយនភ័ណ្ឌ ដែល​មាន​នាក់​វិនិយោគ​ជាង​៦០ ក្រុមហ៊ុន​មក​វិនិយោគ​ក្នុង​ខេត្ត​កំពង់ស្ពឺ​។​

‎​ឆ្លៀត​ក្នុង​ឱកាស​នោះដែរ ឯកឧត្តម សុខ សុ​ទ្ធី អភិបាលរង​ខេត្ត បាន​មានមតិ​ស្វាគមន៍ និង​សំណេះសំណាល​និង​បាន​ជម្រាប​ពី​ស្ថានភាព និង​សក្តានុពល​នៃ​ទឹកដី​ខេត្ត​កំពង់ស្ពឺ ជាពិសេស​នៅ​តំបន់​ស្រុក​ភ្នំស្រួច ដែល​ជា​ទីតាំង​សម្រាប់​ទាក់ទាញ​ការវិនិយោគ​លើ​ផ្នែក​កសិកម្ម ការ​ចិញ្ចឹមសត្វ និង​ឧស្សាហកម្ម​កាត់ដេរ​សំលៀក​បំពាក់ វាយនភ័ណ្ឌ​ផ្សេងៗ​និង​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ក្នុង​ការដឹកជញ្ជូន​កសិផល និង​ការផលិត​នាំចេញ​ទៅ​ទីផ្សារ​អន្តរជាតិ​តាម​ច្រក​កំពង់ផែ​ក្រុងព្រះសីហនុ​ដែល​មាន​ចម្ងាយ​ផ្លូវ​ជិត ដើម្បី​កាត់បន្ថយ​ការចំណាយ​ថ្លៃ​ដឹកជញ្ជូន​បាន​មួយចំនួនទៀត​។​

ឯកឧត្តម​បាន​បន្តទៀតថា ក្នុងនាម​អាជ្ញាធរ​ដែនដី​គ្រប់​លំដាប់ថ្នាក់​មាន​តួនាទី​ភារកិច្ច​សម្របសម្រួល​កា​រពារ​សន្តិសុខ​សណ្ដាប់ធ្នាប់​ជូន​អ្នកវិនិយោគ​ស្របទៅតាម​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃរ​របស់​សម្ដេច​ម​ហា​បបរ​ធិបតី​ហ៊ុន​ម៉ា​ណែ​ត​ដែល​លោក​ខិតខំ​ប្រឹងប្រែង​ក្នុង​ការទាក់ទាញ​អ្នកវិនិយោគ​ពី​ក្រៅ​ស្រុក​។​ដើម្បី​មក​រកស៊ី​នៅ​កម្ពុជា​បង្កើត​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ឲ្យមាន​ការងារ​ធ្វើ​និង​មាន​ប្រាក់​ចំណូល​ដើម្បី​ផ្គត់ផ្គង់​គ្រួសារ​។​ឲ្យមាន​ជីវភាព​ធូរធា​រផង​ដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *