កំពង់ស្ពឺ៖ នាថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៥ លោកជំទាវ ម៉ែន ស៊ីនួន ប្រធានមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យរបាយការណ៍ ខែកក្កដា ឆ្នាំ២០២៥ និងលើកទិសដៅការងារខែសីហា ឆ្នាំ២០២៥ របស់មន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ នៅសាលប្រជុំនៃមន្ទីរព័ត៌មានខេត្តកំពង់ស្ពឺ ។
សមាសភាពចូលរួមលោក លោកស្រីអនុប្រធានមន្ទីរ លោក លោកស្រីប្រធាន អនុប្រធានការិយាល័យទាំង៥ ព្រមទាំងមន្ត្រីរាជការ និងមន្ត្រីកិច្ចន្យាសរុបប្រមាណជា ៣០នាក់ ពិធីនេះដែរប្រារព្ធធ្វើ ។
ក្នុងឱកាសនោះ លោកជំទាវ បានកោតសរសើរដល់មន្ត្រីនៃមន្ទីរព័ត៌មាន ដែលបានខិតខំប្រឹងប្រែងក្នុងការងាររយៈពេលកន្លងមក លោកជំទាវបានសង្កត់ធ្ងន់ទៅដល់មន្ត្រីក្រោមឱវាទត្រូវគោរពតួនាទីភារកិច្ច គោរពតាមថានានុក្រម គោរពពេលវេលាអោយបានម៉ឹងមាត់ ការស្លៀកពាក់អោយបានសមរម្យក្នុងម៉ោងការងារ សូមឱ្យលោក លោកស្រី ប្រធានការិយាល័យត្រួតពិនិត្យ និងកែសម្រួលរបាយការណ៍ ដែលបានអនុវត្តការងាររួចរាល់កន្លងមក និងដាក់ចេញទិសដៅបន្តទៀត។
លោកជំទាវបញ្ជាក់ថា កិច្ចប្រជុំនេះក្នុងគោលបំណងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការងារអនុវត្តកន្លងមកនិងដាក់ទិសដៅបន្តអនុវត្តតាមផែនការទិសដៅក្រសួងព័ត៌មាន-បន្តយកចិត្តទុកដាក់ប្រមូលព័ត៌មានពីគ្រប់មជ្ឈដ្ឋាន ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ផ្តោតលើព័ត៌មានទាន់ហេតុការណ៍គោលនយោបាយសមិទ្ធផលរបស់រាជរដ្ឋាភិបាលលើគ្រប់វិស័យ ចំណោះដឹងគ្រប់ប្រភេទដើម្បីផ្សព្វផ្សាយឱ្យបាទូលំទូលាយ ដល់ប្រជាពលរដ្ឋ -បង្កើនទំនាក់ទំនង និងសហការល្អជាមួយមន្ទីរ អង្គភាព ជុំវិញខេត្ត ដើម្បីការផ្តល់ព័ត៌មាន-ផ្សព្វផ្សាយព័ត៌មានដល់ប្រជាពលរដ្ឋឱ្យបានទូលំទូលាយ-បន្តតាមដានការចុះផ្សាយ និងបន្សាបព័ត៌មានក្លែងក្លាយទាំងឡាយតាមគ្រប់មធ្យោបាយដែលបង្កឱ្យមានអន្តោសុខ និងបាត់សណ្តាប់ធ្នាប់ដល់សង្គមជាតិ-បន្តការបណ្តុះបណ្តាលធនធានមនុស្សលើជំនាញវិជ្ជាជីវៈអ្នកសារព័ត៌មាន និងវបច្ចេកទេស-បន្តការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន និងសោតទស្សន៍ ព្រមទាំងការអនុវត្តប្រមូលថ្លៃសេវាសោតទស្សន៍ក្នុងខេត្ត ឱ្យមានប្រសិទ្ធភាព និងតម្លាភាពផងដែរ ៕