លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​បន្ត​អញ្ជើញ​ដឹកនាំ​ក្រុម​ការងារ ចូលរួម​គោរព​វិញ្ញាណក្ខន្ធ វីរ​យុទ្ធជន​ពលី​នៅ​សមរភូមិ​មុខ​ក្នុង​បុព្វេ​ហេតុ​ការពារ​បូរណភាព​ទឹកដី​កន្លងទៅ​នៅ​ទិស​ខេត្ត​ព្រះវិហារ និង​ខេត្ត​ឧត្តរមានជ័យ ដែល​មាន​ទីតាំង​ស្ថិតក្នុង​ខេត្ត​ព្រៃវែង និង​ខេត្ត​ស្វាយរៀង​

​ថ្ងៃ​ចន្ទ ទី​១១ សីហា ២០២៥ លោកជំទាវ​បណ្ឌិត​ក៏​បាន​ថ្លែង​ទៅកាន់​ក្រុម​គ្រួសារ​យោធិន​ពលី អំពី​វីរភាព​នៃ​ការលះបង់ និង​បេសកកម្ម​ក្នុងការ​ការពារជាតិ និង​ការពារ​បូរណភាព​ទឹកដី​យ៉ាង​អង់អាច​ក្លាហាន ដែល​ត្រូវបាន​រាជរដ្ឋាភិបាល​យកចិត្ត​ទុកដាក់ ជាពិសេស​មហា​គ្រួសារ​ខ្មែរ​ដឹងគុណ និង​ចងចាំ​គុណូបការ​គ្មាន​ថ្ងៃ​បំភ្លេច​បាន​សម្រាប់​ជាតិ​យើង​។ សូម​ឱ្យ​វិញាណក្ខន្ធ​យោធិន​ពលី បាន​ទៅ​កាន់​ទី​ស្ងប់​សុខ និង​សុខ​គតិ​ភព​កុំបី​ឃ្លាងឃ្លាត​ឡើយ​។​

​ព្រម​ជាមួយគ្នានេះ​លោក​ជំទាវ​បណ្ឌិត ក៏​បាន​ពាំនាំ​សារ​រំលែក​ទុក្ខ​ពី​សំណាក់ សម្តេច​តេជោ ប្រធានព្រឹទ្ធសភា និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រមទាំង សម្តេច​បវរ​ធិបតី នាយករដ្ឋមន្ត្រី ចារឹក​ទុក​ជា​ការចងចាំ​ជា​រៀងរហូត​សម្រាប់​ជាតិ និង​ជា​ការដឹងគុណ​ដល់​វីរភាព​មិន​អាច​កាត់ថ្លៃ​បាន​ចំពោះ​ការ​ពលី​លើ​សមរភូមិ​មុខ​ក្នុង​បុព្វហេតុ​ការពារជាតិ សាសនា ព្រះមហាក្សត្រ និង​ដែន​អធិបតេយ្យភាព​កម្ពុជា​។ លើសពីនេះ លោកជំទាវ​បណ្ឌិត ក៏​បាន​ផ្តល់ជូន​នូវ​អំណោយ​ជា​គ្រឿងឧបភោគ​បរិភោគ និង​ថវិកា​មួយចំនួន​ជូន​ដល់​ក្រុមគ្រួសារ​យុទ្ធជន​ពលី​ដើម្បី​កសាង​ជីវភាព​ឱ្យ​កាន់តែ​ប្រសើរឡើង ក្រោយ​ពី​បាត់បង់​បង្គោលគ្រួសារ​ផងដែរ​។​

Leave a Reply

Your email address will not be published. Required fields are marked *