ខេត្តកំពង់ស្ពឺ ៖ ព្រឹកថ្ងៃចន្ទ ១៥រោច ខែភទ្របទ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ ២៥៦៩ ត្រូវនិងថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងលោកជំទាវព្រមទាំងថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានអញ្ចើញចូលរួមពិធីបុណ្យភ្ជុំបិណ្ឌ សូត្រមន្តរាប់បាត្រ នៅវត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ ក្រុងឧត្តុង ខេត្តកំពង់ស្ពឺ ។
សូមអនុមោទនាបុណ្យកុសលជូនដល់បងប្អូន អ៊ំពូមីង តាយាយទាំងអស់ ទទួលបានសេចក្តីសុខ សុភមង្គលសិរីសួស្តី សុខភាពល្អរឹងមាំ ជាពិសេស សូមឧទ្ទិសកុសលផលបុណ្យជូនដល់វីរៈកងទ័ព និងវីរៈនគរបាលជាតិ ដែលបានពលីក្នុងបុព្វហេតុការពារបូរណភាពទឹកដីកម្ពុជាយើងទាំងមូល ៕