​អាវុធហត្ថ​រាជធានី​ភ្នំពេញ បន្ត​ចុះ​ផ្សព្វផ្សាយ លេខ​ទូរស័ព្ទ​បន្ទាន់​១២៩១ ដល់​ប្រជាពលរដ្ឋ​ក្នុង​ភូមិសាស្ត្រ​រាជធានី​ភ្នំពេញ​!

១២៩១ គឺជា​លេខ​ទូរស័ព្ទ​បន្ទាន់ របស់​កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ ដែល​ផ្តួចផ្តើម​បំពាក់​ឡើង​ដោយ​លោក ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស និង​ជា​មេបញ្ជាការ កងរាជអាវុធហត្ថ​រាជធានី​ភ្នំពេញ និង​បាន​ទទួល​ការអនុញ្ញាតឲ្យ​ដាក់​ដំណើរការ ពី​លោកនាយ​ឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការ​រង កងយោធពល​ខេមរភូមិន្ទ មេបញ្ជាការ កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ក្នុង​គោលបំណង​បម្រើ​ជូន​ប្រជាពលរដ្ឋ ធ្វើ​ការទំនាក់ទំនង​ផ្តល់​ព័ត៌មាន​អំពី​ហេតុការណ៍​បន្ទាន់​ឬ​បទល្មើស​គ្រប់​ប្រភេទ ជាពិសេស​សម្រាប់​ប្រជាពលរដ្ឋ​ធ្វើ​ការប្តឹង​បន្ទាន់​ចំពោះ​បញ្ហា​ដែល​ពួកគាត់​ជួបប្រទះ​ក្នុង​ជីវភាព​ប្រចាំថ្ងៃ ៕

Leave a Reply

Your email address will not be published. Required fields are marked *