សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥

​នៅ​ថ្ងៃ​អាទិត្យ ១​រោច ខែ​មាឃ ឆ្នាំ​ថោះ បញ្ច​ស័ក ព​.​ស ២៥៦៧ ត្រូវ​នឹង​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ នេះ សម្ដេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន​សែន ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​អញ្ជើញ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ នៅ​​នៅ​ការិយាល័យ ៣០០១ មជ្ឈមណ្ឌល​គរុកោសល្យ​ភូមិភាគ ហ៊ុន សែន ខេត្ត​កណ្តាល​។​

​ការបោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា នេះ មាន​គណបក្សនយោបាយ​ចំនួន​៤ បាន​ចូលរួម​ប្រកួតប្រជែង ក្នុងនោះ​រួមមាន​៖ គណបក្ស​ប្រជាជន​កម្ពុជា គណបក្ស​ហ្វ៊ុន​ស៉ិនប៉ិច គណបក្ស​កម្លាំង​ជាតិ និង​គណបក្ស​ឆន្ទៈ​ខ្មែរ​។​

​សម្រាប់​អង្គ​បោះឆ្នោត​ជ្រើសតាំង​សមាជិក​ព្រឹទ្ធសភា​នីតិកាល​ទី​៥ ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២៤ រួមមាន​៖ សមាជិក​រដ្ឋសភា​ក្នុង​តំណែង​ចំនួន ១២៥​រូប សមាជិក​ក្រុមប្រឹក្សា​ឃុំ​/​សង្កាត់​ក្នុង​តំណែង​ចំនួន ១១,៦២២ សរុប ១១,៧៤៧​រូប ស្រី ២,៥៨៤​រូប​៕

Leave a Reply

Your email address will not be published. Required fields are marked *