ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ ប្រគល់​អំណោយ​ជូន​រដ្ឋបាលខេត្ត ស្នងការដ្ឋាន​ខេត្ត និង​គណៈ​បញ្ជាការ​សម​រ​ភូមិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ ទី​៤ និង​ទី​៥

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា ព្រមទាំង​ប្រតិភូ​ក្រសួងមហាផ្ទៃ បាន​នាំយក​អំណោយ​ជា​ថវិកា និង​គ្រឿងឧបភោគ​-​បរិភោគ ព្រម​ទាំង​សម្ភារៈ​ប្រើប្រាស់ ប្រគល់ជូន​ដល់​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ​និង​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ សម្រាប់​ប្រើប្រាស់​ក្នុង​ការងារ​ប្រចាំថ្ងៃ ពិសេស​បន្ត​ទុក​ចែកជូន​ប្រជាពលរដ្ឋ ដែល​ជួប​ការលំបាក ឬ​គ្រោះអាសន្ន​ផ្សេងៗ​។​

​ជាមួយគ្នានេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត និង​លោកជំទាវ ក៏​បាន​ឧបត្ថម្ភ​ថវិកា ចំនួន ៥០​លាន​រៀល ដល់​គណៈ​បញ្ជាការ​សម​រ​ភូមិ​ប្រចាំ​ទិស​ភូមិភាគ​ទី​៣ ទី​៤ និង​ទី​៥ តាមរយៈ​នាយ​ឧត្តមសេនីយ៍ ខេង សុមេធ អគ្គស្នងការ​រង នៃ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ និង​ជា​ប្រធាន​គណៈ​បញ្ជាការ​។​

​អំណោយ​ប្រគល់ជូន​រដ្ឋបាល​ខេត្ត​បន្ទាយមានជ័យ រួមមាន​៖
១. ថវិកា ចំនួន ២០​លាន​រៀល​
២. អង្ករ ចំនួន ៥​តោន​
៣. មី​កញ្ចប់ ចំនួន ២៥​កេស​ធំ​
៤. ត្រីខកំប៉ុង ចំនួន ៤៥​កេស​
៥. គុយទាវ​កញ្ចប់ ចំនួន ២៥​កេស​ធំ​
៦. ខ្ទឹម​ស ចំនួន ១០០​គីឡូក្រាម​
៧. ទឹកបរិសុទ្ធ​កម្ពុជា ចំនួន ៥០​កេស​
៨. ទឹកបរិសុទ្ធ​ហាយ​-​តិច ចំនួន ២៥​ធុង​
៩. ភេសជ្ជៈ ចំនួន ៥០​កេស​
១០. ពង​មាន់ ចំនួន ៣៥​កេស
១១. សាច់ជ្រូក​កំប៉ុង ចំនួន ៣៥​កេស​
១២. ខ​សាច់​មាន់​កំប៉ុង ចំនួន ២០​កេស​
១៣. ទឹក​សណ្ដែកសៀង​លាយ​សូកូឡា ចំនួន ១៥០​កេស​
១៤. ទឹក​មៀន​ក្រហម ចំនួន ៥០​កេស​។​

​អំណោយ​ប្រគល់ជូន​ស្នងការដ្ឋាន​នគរបាល​ខេត្ត​បន្ទាយមានជ័យ រួមមាន​៖
១. ថវិកា ចំនួន ២០​លាន​រៀល​
២. អង្ករ ចំនួន ៥​តោន​
៣. អាវ​ក្លែងភេទ ចំនួន ១ ០០០​អាវ​
៤. តង់​ក្លែងភេទ ចំនួន ១ ០០០​តង់​
៥. ម៉ាស​សុវត្ថិភាព​ខ្នាត​ធំ ចំនួន ២០០​ឈុត​
៦. មី​កញ្ចប់ ចំនួន ២៥​កេស​ធំ​
៧. ត្រីខកំប៉ុង ចំនួន ៤៥​កេស​
៨. គុយទាវ​កញ្ចប់ ចំនួន ២៥​កេស​ធំ​
៩. ខ្ទឹម​ស ចំនួន ១០០​គីឡូក្រាម​
១០. ទឹកបរិសុទ្ធ​កម្ពុជា ចំនួន ៥០​កេស​
១១. ទឹកបរិសុទ្ធ​ហាយ​តិច ចំនួន ២៥​ធុង​
១២. ភេសជ្ជៈ ចំនួន ៥០​កេស​
១៣. ពង​មាន់ ចំនួន ៣៥​កេស​
១៤. សាច់ជ្រូក​កំប៉ុង ចំនួន ៣៥​កេស​
១៥. ខ​សាច់​មាន់​កំប៉ុង ចំនួន ២០​កេស​
១៦. ទឹក​សណ្ដែកសៀង​លាយ​សូកូឡា ចំនួន ១៥០​កេស​
១៧. ទឹក​មៀន​ក្រហម ចំនួន ៥០​កេស​៕

Leave a Reply

Your email address will not be published. Required fields are marked *