​ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា និង​លោកជំទាវ អញ្ជើញ​ជួប​សំណេះសំណាល និង​ប្រគល់​អំណោយ​ជូន​ជនភៀសសឹក នៅ​ខេត្ត​បន្ទាយមានជ័យ​

បន្ទាយមានជ័យ ៖ នៅ​ព្រឹក​ថ្ងៃទី​១៧ ខែវិច្ឆិកា ឆ្នាំ​២០២៥ នេះ ឯកឧត្តម​អភិ​សន្តិ​បណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​មហាផ្ទៃ និង​លោកជំទាវ កែ សួន​សុ​ភី ស សុខា បាន​អញ្ជើញ​ដឹកនាំ​ប្រតិភូ​ក្រសួងមហាផ្ទៃ ចុះ​ជួប​សំណេះសំណាល​សួរសុខទុក្ខ និង​ប្រគល់​អំណោយ​ជូន​លោកយាយ លោកតា ពុក​ម៉ែ អ៊ំ​ពូ​មីង​មា បងប្អូន​ប្រជាពលរដ្ឋ ជា​ជនភៀសសឹក ដែល​បាន​ភៀសខ្លួន ចេញពី​តំបន់​ជម្លោះ​ព្រំដែន កម្ពុជា​-​ថៃ បន្ទាប់​ពី​កងទ័ព​ថៃ បាន​បើក​ការបាញ់ប្រហារ​មកលើ​ប្រជា​ពលរដ្ឋ​ខ្មែរ​ស្លូតត្រង់ នៅ​ភូមិសាស្ត្រ​កម្ពុជា ស្ថិតក្នុង​ភូមិ​ព្រៃ​ចាន់ ឃុំ​អូរ​បី​ជាន់ ស្រុក​អូរជ្រៅ ខេត្ត​បន្ទាយមានជ័យ បណ្តាល​ឱ្យ​ពលរដ្ឋ​ខ្មែរ ស្លាប់ ១​នាក់ និង​របួស ៣​នាក់ កាលពី​ថ្ងៃ​ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២៥​។​

​អំណោយ​ប្រគល់​ជូន​បងប្អូន​ជនភៀសសឹក រួមមាន​៖
– ថវិកា ចំនួន ២០​លាន​រៀល​
– អង្ករ ចំនួន ៥​តោន​
– មី​កញ្ចប់ ចំនួន ២៥​កេស​ធំ​
– ត្រីខកំប៉ុង ចំនួន ៤៥​កេស​
– គុយទាវ​កញ្ចប់ ចំនួន ២៥​កេស​ធំ​
– តង់ ចំនួន ៣០០​តង់​
– ខ្ទឹម​ស ចំនួន ១០០​គីឡូក្រាម​
– ទឹកបរិសុទ្ធ​កម្ពុជា ចំនួន ៥០​កេស​
– ទឹកបរិសុទ្ធ​ហាយ​-​តិច ចំនួន ២៥​ធុង
– ភេសជ្ជៈ ចំនួន ៥០​កេស​
– ពង​មាន់ ចំនួន ៣៥​កេស​
– សាច់ជ្រូក​កំប៉ុង ចំនួន ៣៥​កេស​
– ខ​សាច់​មាន់​កំប៉ុង ចំនួន ២០​កេស​
– ទឹក​សណ្ដែកសៀង​លាយ​សូកូឡា ចំនួន ១៥០​កេស​
– ទឹក​មៀន​ក្រហម ចំនួន ៥០​កេស​
– ឃី​ត ចំនួន ២ ០០០​កញ្ចប់​
– ទឹកបរិសុទ្ធ ចំនួន ១ ០០០​យួរ ផងដែរ​៕

Leave a Reply

Your email address will not be published. Required fields are marked *