សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥

សង្ខេប​ស្ថានការណ៍​នៅតាម​បន្ទាត់​ព្រំដែន​កម្ពុជា​-​ថៃ អំពី​ករណី​កងកម្លាំង​យោធា​ថៃ​បន្ត​ការបាញ់ប្រហារ មក​លើ​កងកម្លាំង​កម្ពុ​ជា​នៅ​យោធភូមិភាគ​ទី​៥ នា​ថៃ្ង​ទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥ គិត​ចាប់ពី​ម៉ោង ១៩:០០ នាទី ថ្ងៃទី​១២ ខែ​ធ្នូ ឆ្នាំ​២០២៥ រហូតដល់​ម៉ោង ៨:០០​នាទី​ព្រឹក ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥

– ម៉ោង ១៧:១៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​ក្តាប់​សភាពការណ៍​ខាងក្រោយ​ភូមិ សាស្ត្រ​ព្រៃ​ចាន់​។
– ម៉ោង ១៧:៥៤​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ទម្លាក់​គ្រាប់​ថៃ​ហោះចូល​មក​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់ និង​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​ក្តាប់​សភាពការណ៍​ខាងក្រោយ​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
– ម៉ោង ១៩:២១​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ហោះ​រំលោភ​ចូល​ដែនអាកាស​កម្ពុជា​ហោះ​ពីលើ​ភូមិ សាស្ត្រ​សំពៅ​លូន​។
– ម៉ោង ១៩:៥០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ហោះ​រំលោភ​ចូល​ដែនអាកាស​កម្ពុជា​កាត់​ពី​លើ​ភូមិ ទួល​ខ្ពស់ ឃុំ​ភ្នំព្រឹក ស្រុក​ភ្នំព្រឹក ខេត្ត​បាត់ដំបង​។
– ម៉ោង ២០:៥៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ស៊ើបការណ៍​ហោះ​ក្តាប់​សភាពការណ៍​ខាងក្រោយ​ភូមិ សាស្ត្រ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​។
– ម៉ោង ២២:២០​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
– ម៉ោង ២២:២១​នាទី កម្លាំង​ថ្មើរជើង​របស់​យោធា​ថៃ​បាន​រុលចូល​មក​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
– ម៉ោង ២២:៥០​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ពាំ​ក្បាល​គ្រាប់​ទម្លាក់​ចំនួន ៣​គ្រាប់ និង​បាន​ប្រើ ប្រាស់​កាំភ្លើង​ធំ​បាញ់​ចូល​ក្នុង​ភូមិសាស្ត្រ​ឃុំ​ថ្មដា ចំនួន ២​គ្រាប់​។
– ម៉ោង ២២:៥២​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​ដ្រូ​ន​ពាំគ្រាប់​ទម្លាក់​ចំនួន ៣​គ្រាប់​នៅ​ភូមិសាស្ត្រ​ថ្មដា​។​
– ម៉ោង ២២:៥៥​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ផ្លោងចូល​ភូមិសាស្ត្រ​ឃុំ​ថ្ម​ដា​។
– ម៉ោង ២៣:៤១​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ផ្លោងចូល​ភូមិសាស្ត្រ​អូរ​ភ្លុក​ដំរី​។​

​នៅ​ព្រឹក​ថ្ងៃទី​១៣ ខែ​ធ្នូ ឆ្នាំ​២០២៥
– ចាប់ពី​ម៉ោង ១:៣៤​នាទី​រំលង​អាធ្រា​ត្រ យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​មក​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។​
– ម៉ោង ១:៤៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។
– ម៉ោង ២:៥៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​កាំភ្លើង​ធំ​ចំនួន ២​គ្រាប់ នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា​។
– -​ម៉ោង ៥:៥០​នាទី យោធា​ថៃ​បាន​បាញ់​កម្ទេច​គោលដៅ​អាគារ​សណ្ឋាគារ​នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា ចំនួន ១​គ្រាប់​។
– ម៉ោង ៥:៥៥​នាទី យោធា​ថៃ​បាន​បាញ់​កម្ទេច​គោលដៅ​អាគារ​សណ្ឋាគារ​នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា ចំនួន ១​គ្រាប់​ទៀត​។
– ម៉ោង ៥:៥៦​នាទី យោធា​ថៃ​បាន​ប្រើប្រាស់​យន្តហោះ​ចម្បាំង​F-16 ទម្លាក់​គ្រាប់បែក​ចំនួន ៧​គ្រាប់ នៅ​ភូមិសាស្ត្រ​ឃុំ​ថ្មដា ស្រុក​វាលវែង ខេត្ត​ពោធិ៍សាត់​។
– ម៉ោង ៦:០២​នាទី យោធា​ថៃ​បាន​បាញ់​កម្ទេច​គោលដៅ​ស្ពាន​ជ័យជំនះ​ចំនួន ១​គ្រាប់​។
– ម៉ោង ៦:០៧​នាទី យោធា​ថៃ​បាន​បាញ់​កម្ទេច​គោលដៅ​ស្ពាន​ជ័យជំនះ​ចំនួន ១​គ្រាប់​ទៀត​។
– -​ម៉ោង ៦:១២​នាទី យោធា​ថៃ​បាន​បាញ់​កម្ទេច​គោលដៅ​ស្ពាន​ជ័យជំនះ (​ស្ពាន​ចាស់​) ចំនួន ១​គ្រាប់​។
– ម៉ោង ៦:៣៥​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ​។
– ម៉ោង ៧:០៦​នាទី យោធា​ថៃ​បាន​បន្ត​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ជោគជ័យ និង​ភូមិ​ព្រៃ​ចាន់​។
– ម៉ោង ៨:00​នាទី យោធា​ថៃ​បាន​បាញ់​ផ្លោង​ចូល​ភូមិសាស្ត្រ​ភូមិ​ព្រៃ​ចាន់​។

​ចំពោះ​ស្ថានការណ៍​នៅក្នុង​ភូមិសាស្ត្រ​ផ្សេងទៀត​មាន​សភាព​ស្ងប់ស្ងាត់​។

???? គេហទំព័រ ក្រសួង​ការពារជាតិ (https://mod.gov.kh/)
???? ក្រសួង​ការពារជាតិ (https://www.facebook.com/Ministrydefence)
???? TEA Seiha/​ទៀ សីហា (https://web.facebook.com/TeaSeiha0055)
???? X(Twitter): ក្រសួង​ការពារជាតិ (https://x.com/modgovkh)
???? YouTube: ក្រសួង​ការពារជាតិ (https://www.youtube.com/@modgovkhm)
???? Tiktok: ក្រសួង​ការពារជាតិ (https://www.tiktok.com/@modgovkhm)​

Leave a Reply

Your email address will not be published. Required fields are marked *