អបអរសាទរ​ខួប ៧០​ឆ្នាំ ដែល​កម្ពុជា​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN)

នៅ​ថ្ងៃ​ទី​១៤ ខែ​ធ្នូ ឆ្នាំ​២០២៥ នេះ ជា​ខួប​៧០​ឆ្នាំ​ហើយ ដែល​កម្ពុជា​បាន​ចូល​ជា​សមាជិក​អង្គការសហប្រជាជាតិ (UN) (១៤ ធ្នូ ១៩៥៥-១៤​ធ្នូ ២០២៥) ។ អង្គការសហប្រជាជាតិ អ​.​ស​.​ប (United Nations-UN)​គឺជា​អង្គការ​អន្តរជាតិ​ដែល​ធំ​ជាង​គេ​បំផុត​ក្នុង​ពិភពលោក ត្រូវបាន​បង្កើត​ឡើង​តាំងពី​ថ្ងៃ​ទី​២៤ ខែតុលា ឆ្នាំ​១៩៤៥ ក្រោយ​សង្គ្រាមលោកលើកទី​២​ត្រូវបាន​បញ្ចប់ (១៩៣៩-១៩៤៥)​។

​គោលបំណង UN គឺ​ការថែរក្សា​សន្តិភាព និង​សន្តិសុខ​អន្តរជាតិ លើកស្ទួយ​សហប្រតិបត្តិ​ការ​អន្តរជាតិ​ក្រោម​ច្បាប់​អន្តរជាតិ អភិវឌ្ឍ​ផ្នែក​សេដ្ឋកិច្ច ចូលរួម​អន្តរាគមន៍​ដោះស្រាយ​ជម្លោះ​រវាង​រដ្ឋ​ជា​សមាជិក និង​បញ្ចៀស​មិនអោយ​មាន​សង្គ្រាម​លោក​។

​កម្ពុជា​បាន​ចូលរួម​យ៉ាង​សកម្ម​នៅក្នុង​សកម្មភាព​ថែរក្សា​សន្តិភាព ស្ថិរភាព ដែល​ក្នុង​រយៈពេល ជាង​១០​ឆ្នាំ​កន្លងទៅនេះ កម្ពុជា​របស់​យើង​បាន​បញ្ជូន​កងទ័ព​មួក​ខៀវ ទៅ​ក្រៅប្រទេស​ជាច្រើន​នាក់​ផងដែរ ក្នុងនោះ​កងទ័ព​ជា​ស្ត្រី ទាំង​ទ័ព​បុរស ទៅកាន់​ប្រទេស​មួយចំនួន​ដូចជា ស៊ូដង់ ស៊ូដង់​ខាងត្បូង លី​បង់ អាហ្វ្រិក​កណ្តាល ស៉ី​រី សាយ​ប្រឹស ម៉ាលី​។​ល​។ កងកម្លាំង​ទ័ព​មួក​ខៀវ​កម្ពុជា ជា​កម្លាំង​ជំនាញ ផ្នែក​វិស្វកម្ម កម្លាំង​ពេទ្យ​កម្រិត​២ កម្លាំង​បោសសម្អាត​មីន កម្លាំង​អាវុធហត្ថ និង​កម្លាំង​កម្ទេច​យុទ្ធភ័ណ្ឌ​មិន​ទាន់​ផ្ទុះ ហើយ​កាលពី​ពេល​ថ្មីៗ​នេះ កម្ពុជា​បាន​ជាប់​ជា​ប្រទេស​នាំមុខ​គេ​ដែល​ផ្តល់ឱកាស​ឲ្យ​នារី​កងទ័ព​មួក​ខៀវ​ទៅ​ចូលរួម​បេសកកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ក្នុង​ក្របខ័ណ្ឌ​អង្គការសហប្រជាជាតិ​៕

Leave a Reply

Your email address will not be published. Required fields are marked *