​ក្រសួងការពារជាតិ​កម្ពុ​ជា បដិសេធ​ចំពោះ​ការផ្សព្វផ្សាយ​របស់​ភាគី​ថៃ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ដែល​បាន​លើកឡើង​ថា ”​ខ្លួន​រក​ឃើញ​យាន​គ្មាន​មនុស្ស​បើក​(UAV) ជាង ២៥០​គ្រឿង​ហោះ​ចេញពី​កម្ពុជា​ចូល​មក​រំលោភ​ក្នុង​ដែន​អធិបតេយ្យ​របស់​ថៃ​”

​លោកជំទាវ ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យ​ក្រសួង​ការពារជាតិ នៃ​ព្រះរាជាណាចក្រ​កម្ពុជា សូម​ជម្រាប​ជូន​សាធារណជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​មេត្តា​ជ្រាប​ថា​៖

​ក្រសួងការពារជាតិ​កម្ពុជា សូម​ធ្វើ​ការបដិសេធ​ចំពោះ​ការផ្សព្វផ្សាយ​របស់​ភាគី​ថៃ នៅ​ថ្ងៃ​ទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥​នេះ ដែល​បាន​លើកឡើង​ថា ”​ខ្លួន​រក​ឃើញ​យាន​គ្មាន​មនុស្ស​បើក​(UAV) ជាង ២៥០​គ្រឿង​ហោះ​ចេញពី​កម្ពុជា​ចូល​មក​រំលោភ​ក្នុង​ដែន​អធិបតេយ្យ​របស់​ថៃ​”​។

​ក្រសួងការពារជាតិ​កម្ពុជា សូម​ច្រានចោល​ចំពោះ​ការចោទប្រកាន់​របស់​ភាគី​ថៃ​មក​លើ​កម្ពុជា​ទាំងស្រុង​។ រាជរដ្ឋាភិបាល​កម្ពុជា កងកម្លាំង​កម្ពុជា សូម​បញ្ជាក់​ពី​ការប្តេជ្ញាចិត្ត​យ៉ាង​ម៉ឺងម៉ាត់ ស្មោះត្រង់ សុចរិត​ក្នុង​ការគោរព និង​អនុវត្ត​យ៉ាង​ពេញលេញ និង​ខ្ជាប់ខ្ជួន​បំផុត​សេចក្តីប្រកាស​រួម​នៃ​កិច្ចប្រជុំ​ពិសេស​លើក​ទី​៣ នៃ​គណៈកម្មាធិការ​ព្រំដែន​ទូទៅ​កម្ពុជា​-​ថៃ (GBC) ថ្ងៃទី​២៧ ខែ​ធ្នូ ឆ្នាំ​២០២៥, សេចក្តីថ្លែងការណ៍​រួម​ស្តីពី​កិច្ចព្រមព្រៀង​សន្តិភាព​រវាង​កម្ពុជា​និង​ថៃ ដែល​ភាគី​ទាំងពីរ​បាន​ចុះហត្ថលេខា​កាលពី​ថ្ងៃ​ទី​២៦ ខែតុលា ឆ្នាំ​២០២៥ និង​កិច្ចព្រមព្រៀង​ពាក់ព័ន្ធ​ផ្សេងទៀត ដើម្បី​ឆ្ពោះ​ទៅ​ការធ្វើឱ្យ​ប្រសើរ​ឡើង​វិញ​ឆាប់រហ័ស និង​ការវិលត្រឡប់​ទៅរក​ប្រក្រតីភាព សន្តិភាព ស្ថិរភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តាម​បណ្តា​យ​ព្រំដែន​ប្រទេស​ទាំង​ពីរ​។

​ជាមួយគ្នានេះ ក្រសួងការពារជាតិ​កម្ពុជា ព្រម​ទាំង​រដ្ឋបាល​ខេត្ត​ជា​ពិសេស​បណ្តា​ខេត្ត​ជាប់​ព្រំដែន​កម្ពុជា​-​ថៃ បាន​ចេញ​សេចក្តីណែនាំ ពង្រឹង និង​ហាមឃាត់​មិនឱ្យ​ធ្វើ​សកម្មភាព​បង្ហោះ​យាន​គ្មាន​មនុស្ស​បើក​(​ដ្រូ​ន​)​គ្រប់​ប្រភេទ​យ៉ាង​ម៉ឺងម៉ាត់​បំផុត និង​គ្មាន​ការ​បង្ហោះ​ដ្រូ​ន​នេះ​កើតឡើង​ឡើយ​។​

​អាស្រ័យ​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណ​ជន អ្នកសារព័ត៌មាន​ជាតិ និង​អន្តរជាតិ​ជ្រាប​ជា​ព័ត៌មាន​៕

​ថ្ងៃ​ចន្ទ ១០​កើត ខែ​បុស្ស ឆ្នាំ​ម្សាញ់ សប្តស័ក ព​.​ស ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​២៩ ខែ​ធ្នូ ឆ្នាំ​២០២៥

Press Release
Unofficial Translation

Lieutenant General Maly Socheata, Spokeswoman of the Ministry of National Defence of the Kingdom of Cambodia:

The Ministry of National Defence of the Kingdom of Cambodia categorically rejects the announcement made by the Thai side on December 29, 2025, claiming that it “detected more than 250 unmanned aerial vehicles (UAVs) flying from Cambodia and violated Thailand’s sovereign territory.”

The Ministry of National Defence of Cambodia completely refutes these accusations. The Royal Government of Cambodia and the Royal Cambodian Armed Forces reaffirm their firm and sincere commitment to the steadfast implementation of the Joint Statement of the 3rd Special Meeting of General Border Committee (GBC) between Cambodia and Thailand dated December 27, 2025, and the Joint Declaration on the Peace Agreement between Cambodia and Thailand signed on October 26, 2025 and other related agreements. These efforts are dedicated to ensuring a speedy recovery and a return to normalcy, peace, stability, and security for the people living along the border areas of both countries.

Furthermore, the Ministry of National Defence and provincial administrations—particularly those along the border—have issued strict instructions to prohibit the launch of all types of unmanned aerial vehicles (UAVs). We confirm that no such drone launches have occurred.

The public, as well as national and international journalists, are hereby informed of the facts regarding this matter.

December 29, 2025
____

???? គេហទំព័រ ក្រសួង​ការពារជាតិ (https://mod.gov.kh/)
???? ក្រសួង​ការពារជាតិ (https://www.facebook.com/Ministrydefence)
???? TEA Seiha/​ទៀ សីហា (https://web.facebook.com/TeaSeiha0055)
???? X(Twitter): ក្រសួង​ការពារជាតិ (https://x.com/modgovkh)
???? YouTube: ក្រសួង​ការពារជាតិ (https://www.youtube.com/@modgovkhm)

???? Tiktok: ក្រសួង​ការពារជាតិ (https://www.tiktok.com/@modgovkhm)​

Leave a Reply

Your email address will not be published. Required fields are marked *