លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​គ្រួសារ​វីរ​កងទ័ព​ជួរមុខ​

ខេត្ត​កំពង់ចាម ៖ នា​ព្រឹក​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត បាន​អញ្ជើញ​ជា​អធិបតី​ក្នុង​ពិធី​សំណេះសំណាល សួរសុខទុក្ខ និង​ចែក​អំណោយ​ជូន​គ្រួសារ​វីរ​កងទ័ព​ជួរមុខ ។​

​សម្រាប់​ពិធី​ជួបជុំ​នេះ លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ផ្តាំផ្ញើ​សួរសុខទុក្ខ​ប្រកបដោយ​ការគិតគូរ​ដ៏​ខ្ពង់ខ្ពស់​បំផុត​របស់​ស​ម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន និង​សម្តេច​កិតិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ព្រម​ទាំង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ក្រុមគ្រួសារ​របស់​វីរ​កងទ័ព​គ្រប់​រូប ។​

​បន្ថែម​ពី​នេះ លោកជំទាវ​បណ្ឌិត បាន​នាំយក​អំណោយ​ដ៏​ថ្លៃថ្លា​បំផុត​របស់ សម្តេច​បវរ​ធិបតី និង​លោកជំទាវ​បណ្ឌិត​ផ្ទាល់ ប្រគល់​ជូន​សមាជិក​ក្រុមគ្រួសារ​វីរ​កងទ័ព​គ្រប់ៗ​រូប ដើម្បី​ប្រើប្រាស់ និង​សម្រួល​ដល់​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ ។​

​ស្ថិត​ក្នុង​វេលា​នេះដែរ លោកជំទាវ​បណ្ឌិត សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ជូន​សប្បុរសជន​ឆ្ងាយ​ជិត​ទាំងអស់​ដែល​បាន​ឧបត្ថម្ភ​ជា​ច្រើន​នូវ​សម្ភារៈ គ្រឿងឧបភោគ​បរិភោគ រួមចំណែក​ជាមួយ​រាជរដ្ឋាភិបាល និង​សូម​អំពាវនាវ​ឱ្យ​បន្ត​ផ្តល់ជូន​ជំនួយ​មនុស្សធម៌​នេះ​បន្ថែម​ទៀត​ដើម្បី​បន្ត​លើកកម្ពស់​ស្មារតី​វេញ​ជា​ធ្លុង​មួយ​របស់​ខ្មែរ ៕

Leave a Reply

Your email address will not be published. Required fields are marked *