សម្តេច​តេជោ ហ៊ុន សែន អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​អាគារ​វិមាន​ព្រឹទ្ធសភា​ថ្មី​

នា​ព្រឹក​ថ្ងៃ​អង្គារ ៣​រោច ខែ​បុស្ស ឆ្នាំ​ម្សាញ់ សប្តស័ក ពុទ្ធ​សករាជ ២៥៦៩ ត្រូវ​នឹង​ថ្ងៃទី​៦ ខែ​មករា ឆ្នាំ​២០២៦ បន្ទាប់​ពី​អនុញ្ញាតឱ្យ​ឯកឧត្តម Mohammed Ismaeil A. Dahlwy ឯកអគ្គរាជទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រអា​រ៉ាប៊ីសាអូឌីត ប្រចាំ​នៅ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ជម្រាបលា សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន ប្រធាន​ព្រឹទ្ធសភា​នៃ​ព្រះរាជាណាចក្រ​កម្ពុជា អញ្ជើញ​ពិនិត្យ​វឌ្ឍនភាព​នៃ​ការសាងសង់​អាគារ​ព្រឹទ្ធសភា​ថ្មី ដែល​បាន​បញ្ចុះ​បឋមសិលា​សាង​សង់​កាលពី​ថ្ងៃ​ទី​៩ ខែ​សីហា ឆ្នាំ​២០២៤​។ អាគារ​ថ្មី​នេះ​មាន​កម្ពស់​៤ ជាន់ ទំហំ ៧៩​ម៉ែត្រ​x៤៧​ម៉ែត្រ ដែល​គ្រោង​នឹង​បញ្ចប់​ការសាងសង់ និង​សម្ពោធ​ដាក់ឱ្យ​ប្រើប្រាស់​ក្រោម​ព្រះរាជាធិបតីភាព​ដ៏​ខ្ពង់ខ្ពស់​បំផុត ព្រះករុណា​ព្រះបាទ​សម្តេចព្រះ​បរមនាថ នរោត្តម សីហ​មុនី ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នា​ពេល​ដ៏​ខ្លី​ខាងមុខនេះ​។​

Leave a Reply

Your email address will not be published. Required fields are marked *