លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់​វីរ​យុទ្ធជន​ពលី នៅ​ខេត្ត​រតនគិរី​

​ខេត្ត​រតនគិរី ៖ រសៀល​ថ្ងៃ​ទី​៤ ខែ​កុម្ភៈ ឆ្នាំ​២០២៦ លោកជំទាវ​បណ្ឌិត ពេ​ជ ចន្ទ​មុន្នី ហ៊ុន​ម៉ា​ណែ​ត អញ្ជើញ​ផ្តល់​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​បំផុត ចូលរួម​គោរព​វិញ្ញាណក្ខន្ធ​របស់​វីរ​យុទ្ធជន​ពលី នៅ​ខេត្ត​រតនគិរី ដោយ​ក្តី​អាឡោះអាឡ័យ​ជា​ពន់ពេក ។ លោកជំទាវ​បណ្ឌិត បាន​អញ្ជើញ​ចូលរួម​រំលែក​មរណទុក្ខ និង​គោរព​វិញ្ញាណក្ខន្ធ​វីរ​យុទ្ធជន​ពលី​ដោយផ្ទាល់​នៅ​គេហដ្ឋាន​របស់​សព​នៅ​ខេត្ត​រតនគិរី​។​

​ក្នុង​វេលា​ដ៏​ក្រៀមក្រំ​នេះ​ផង​ដែរ លោកជំទាវ​បណ្ឌិត បាន​ពាំនាំ​ប្រសាសន៍​ចូលរួម​រំលែក​មរណទុក្ខ​ដ៏​ក្រៀមក្រំ​បំផុត និង​ប្រសាសន៍​សួរសុខទុក្ខ​ពី សម្តេច​អគ្គមហាសេនាបតី​តេជោ ហ៊ុន សែន សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន រួមទាំង សម្តេច​មហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែ​ត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព​ផងដែរ ។​

​ទន្ទឹមនឹងនេះ លោកជំទាវ​បណ្ឌិត ក៏បាន​នាំយក​មក​ជាមួយ​នូវ​អំណោយ​ដ៏​ថ្លៃថ្លា​របស់ សម្តេច​ធិបតី និង​លោកជំទាវ​បណ្ឌិត ជូន​ដល់​ក្រុមគ្រួសារ​នៃ​សព ដើម្បី​ប្រើប្រាស់​ក្នុង​ជីវភាព​រស់នៅ​ប្រចាំថ្ងៃ​។​

​រាជរដ្ឋាភិបាល រួម​ទាំង​ប្រជាជន​កម្ពុជា​ទាំងអស់​សូម​ចងចាំ​នូវ​វីរភាព​ដ៏​អង់អាច​ក្លាហាន​របស់ វីរ​យុទ្ធជន​កម្ពុជា ដែល​បាន​ពលី​អាយុជីវិត​ដើម្បី​ការពារ​បូរណភាព​ទឹកដី ក៏ដូចជា​ការផ្តល់ជូន​មកវិញ​នូវ​សន្តិភាព​ជូន​ជាតិ មាតុភូមិ​៕

Leave a Reply

Your email address will not be published. Required fields are marked *